ប្រពន្ធនាំប្រុសស្នេហ៍មកដេកនៅផ្ទះជួល ប្តីតាមទាន់ប្តឹងប៉ូលិសឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធ និងប្រុសសហាយ ត្រូវប្តីតាមទាន់ ប្តឹងប៉ូលិសឃាត់ខ្លួន បន្ទាប់ពីពួកគេ នាំគ្នាមកដេក រួមមេត្រីយ៉ាងផ្អែមត្រជាក់ នៅបន្ទប់ផ្ទះជួល ខណៈប្តីមិននៅ ចេញទៅធ្វើការបាត់ ។
ហេតុការណ៍នេះ បង្កឱ្យមានការផ្អើល កាលពីវេលាម៉ោង១២ និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ តុលា នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលក្បត់ចិត្តប្តី ឈ្មោះ ភឿន ធីតា អាយុ២៨ឆ្នាំ មានប្តីឈ្មោះ ថុន ឈុនហ៊ាវ ជាអ្នកបើក រថយន្តតាក់ស៊ី វេនយប់ ។ ប្តីប្រពន្ធនេះ រួមរស់ជាមួយគ្នា បាន៧ទៅ៨ឆ្នាំ និងមានកូនប្រុសស្រី២នាក់ ។ ចំណែកប្រុសសហាយ ឈ្មោះ គឹម អ៊ុនតាក់ អាយុ២៤ឆ្នាំ ជានិស្សិត ស្នាក់នៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបើតាមសមត្ថកិច្ច អះអាងថា ផ្ទះជននេះ មានបើកល្បែងស៊ីសង ហើយកន្លងមក ស្ត្រីដែលក្បត់ប្តី បានទៅលេង ជាញឹកញាប់ ។
តាមបុរសជាប្តី ឈ្មោះ ថុន ឈុនហ៊ាវ ប្រាប់ឱ្យសមត្ថកិច្ចដឹងថា ប្រពន្ធរបស់ខ្លួន បានមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយប្រុសជា និស្សិត ជាង៤ខែមកហើយ ហើយក្រោយមក គាត់(ប្តី) ដឹង ក៏បានជួលគេ តាមដានប្រពន្ធ រហូតតាមទាន់ នៅនឹងកន្លែងតែម្តង ៕
ស្ត្រីជាប្រពន្ធដែលក្បត់ចិត្តប្តី
ប្រុសសហាយ និងស្ត្រីជាប្រពន្ធ
បុរសលួចសហាយស្មន់ជាមួយប្រពន្ធគេ ប៉ូលិសឃាត់សួរនាំ
រាប់ពីឆ្វេងទី២ ពាក់អាវខ្មៅ បុរសប្តី
ពាក់អាវខ្មៅបុរសជាប្តី ប្តឹងប៉ូលិសចុះអន្តរាគមន៍
ស្ត្រីជាប្រពន្ធ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!