ជំងឺផ្លូវដង្ហើម នៅតែគំរាមកំហែង កុមារកម្ពុជា

 
 

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត គឹម អាង សាស្ត្រាចារ្យ ផ្នែករោគកុមារ នៃសាកល វិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល បានថ្លែងថា ជំងឺផ្លូវដង្ហើម មានការកើតឡើង ខ្ពស់ចំពោះកម្ពុជា នៅកម្ពុជា ដែលវានៅតែបន្ត ការគំរាមកំហែង មកលើកម្ពុជា។

ក្នុងសិក្ខាសាលាស្តីពី ជំងឺរលាកផ្លូវដង្ហើមកុមារ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ លោក គឹម អាង បានមានប្រសាសន៍ថា ជំងឺផ្លូវដង្ហើម មានការកើតឡើង ច្រើនចំពោះកុមារ ជាពិសេសនៅ ក្នុងរដូវរងា ហើយកើតឡើងលើ កុមារភាគច្រើនក្រោម អាយុ៥ឆ្នាំ មិនថាតែនៅក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្តា ខេត្តក៏ច្រើនផងដែរ។

លោកថា “ខ្ញុំយល់ថា ជំងឺផ្លូវដង្ហើម នៅតែជាផ្នែកអាទិភាព មួយសម្រាប់ផ្នែកសុខាភិបាល របស់ប្រទេស កម្ពុជាយើងដដែល ហើយនៅក្នុង សិក្ខាសាលានេះ យកបញ្ហានេះផងដែរ តើមានបន្ទុកប៉ុន្មាន ក្នុងចំណោម កុមារស្លាប់ និងកុមារសម្រាកនៅពេទ្យ ពិតតែថា ជំងឺរបស់កុមារ មានច្រើន និងពាក់ព័ន្ធគ្នា តែជំងឺផ្លូវ ដង្ហើមនេះ គឺមានខ្ពស់”។

លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំកូនចៅទាំងអស់ ទៅចាក់វ៉ាក់សាំង ការពារជំងឺផ្លូវដង្ហើម នេះ ឲ្យបានគ្រប់គ្នា និងពេលដែលមាន ជំងឺនេះកើតឡើង ចំពោះរូបគេ ត្រូវប្រញាប់រួសរាន់បញ្ជូន ទៅព្យាបាលនៅមនី្ទរពេទ្យ ។

ជាមួយនឹងការប្រឈម របស់កុមារទៅលើ ផ្លូវដង្ហើមនោះ កញ្ញា យូ វណ្ណនី អនុប្រធានពាណិ ជ្ជកម្ម នៃក្រុមហ៊ុនដេប៉ូមិច បានឲ្យដឹងថា ដើម្បីជួយព្យាបាល ជំងឺផ្លូវដង្ហើមកុមារនេះ ក្រុមហ៊ុនរបស់នាង បាននាំចូលនូវប្រភេទ ថ្នាំម្យ៉ាងឈ្មោះ Neo-Codion វាមានប្រសិទ្ធភាព ខ្លាំងក្នុង ការព្យាបាល ជំងឺក្អកផងដែរ។

ដោយឡែក ឱសថបណ្ឌិត ហម កណិកា បានឲ្យដឹងថា Neo-Codion ជាឱសថ សម្រាប់ បំបាត់ក្អក ដោយជួយបញ្ឈប់ការ បញ្ជាឲ្យមានការក្អក ហើយអាចបរិភោគ បានគ្រប់វ័យ និងមានទម្រង់ជាគ្រាប់ និងស៊ឺរ៉ូ សម្រាប់មនុស្សពេញវ័យ និងជាស៊ឺរ៉ូសម្រាប់កុមារ និងទារក។ ថ្នាំនេះដែរ ក៏មានការទទួលស្គាល់ ពីវេជ្ជបណ្ឌិតនានា យ៉ាងទូលំទូលាយ ផងដែរ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម