អីយ៉ា! ពិតជាផ្អែមល្ហែមមែន អៀវមិត្តស្រី ដើរលេងជុំវិញសួនសត្វ ខណៈដែលមានមនុស្សច្រើនកុះករ

 
 

ចិន ៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីបុរសម្នាក់នេះ អៀវមិត្តស្រី កំសាន្តជុំវិញ សួនសត្វ ខណៈពេលដែល មានភ្ញៀវមក លេងសួនសត្វ មានសភាពកកកុញ ក្នុងថ្ងៃបុណ្យជាតិ Golden Week របស់ប្រទេសចិន បានធ្វើឲ្យអ្នក និយមលេង អ៊ិណធើណែត មានការភ្ញាក់ផ្អើល និង នាំគ្នាដាក់ងារ គាត់ថាជាមិត្តប្រុស ដែលល្អជាងគេបំផុត ក្នុងប្រទេសចិន។

ក្នុងរូបភាពនេះដែរ គេក៏បានឃើញទៀតថា មិត្តស្រីរបស់គាត់ ហាក់ដូចជាសប្បាយរីករាយ ខ្លាំងណាស់ ដែលបានមិត្តប្រុស អៀវកំសាន្ត ក្នុងសួនសត្វដូច្នេះ។ មានមតិខ្លះបានលើក ឡើងថា នេះមិនមែនជារឿងគួរឲ្យខ្មាស់អៀនទេ ដែលបុរសម្នាក់នេះ បានអៀវមិត្តស្រី នៅកណ្តាល ហ្វូងមនុស្ស ជាច្រើនដូច្នេះ ប៉ុន្តែវាជាទង្វើមួយដែល លោកបង្ហាញក្តី ស្រលាញ់ចំពោះមិត្តស្រី និង មិនចង់សប្បាយ រីករាយ ក្នុងថ្ងៃកំសាន្ត។

គួរបញ្ជាក់ផងដែរ Golden Week គឺជាថ្ងៃបុណ្យជាតិ ដែលប្រារព្ធឡើង នៅដើមខែ តុលាជារៀងរាល់ឆ្នាំ ហើយ ថ្ងៃបុណ្យជាតិ Golden Week គឺជាថ្ងៃបុណ្យជាតិ ដែលទាក់ទាញភ្ញៀវទេសចរ ជាង ៤២៨ លាននាក់ មកកំសាន្តក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៣ផងដែរ៕

ចង់ដឹងយ៉ាងណាសូមទស្សនារូបភាពខាងក្រោម ៖ 





ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ shanghaiist


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម