នាយ​គ្រឿន​ ១ ឆ្នាំ​សុំតែ ១ បទ

 
 

កាល​ពី​ឆ្នាំ​មុន​ ​នាយ​ គ្រឿន មាន​​មុខ​ច្រៀង​ឲ្យ​ផលិតកម្ម​ថោន​តែ ១ ​បទ​ទេ ​​គឺ ​បទ “សង្ស័យ​តែ​ឆេះ​អ៊ីសេ” ​ហើយ​ឆ្នាំ​នេះ​ក៏​មាន​តែ ១ បទ ​ដូច​គ្នា គឺ​បទ” ឪ​ក្មេក​កាន់​សីល” ដោយ​ នាយ ​បាន​ប្រាប់​ថា ១ ឆ្នាំ ​សុំ​​តែ ១ បទ​ទេ អត់​ចង់​ច្រៀង​ច្រើន​ឡើយ។


មូលហេតុ​ដែល​នាំ​ឲ្យតារា​កំប្លែង​កំពុង​តែ​ឡើង​កូដ​រូប​នេះ ​មិន​ចង់​មាន​បទ​ចម្រៀង​ច្រើន​បទ​នោះ នាយ គ្រឿន បាន​​បញ្ជាក់​ប្រាប់​ថា មក​ពី​លោក​មិន​មែន​ជា​តារា​ចម្រៀង​អាជីព ម្យ៉ាង​លោក​មិន​ចង់​ដណ្ដើម​ទីផ្សារ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ឡើយ ហេតុ​នេះ​មួយ​ឆ្នាំ​មួយ​បទ ​គឺ ​គ្រប់គ្រាន់​​ហើយ។

“១ ​ឆ្នាំ ​មាន​តែ ១ បទ ចង់​ទៅ​ច្រៀង​អី​ច្រើន​បទ ទុក​ឲ្យ​គេ​ច្រៀង​ខ្លះ​ផង យើង​មិន​មែន​អ្នក​ចម្រៀង​​អាជីព​ឯណា”។

នាយ គ្រឿន បាន​​ប្រាប់​ទៀតថា បើ​ទោះបី​ជា​ផលិតកម្ម​ថោន ធ្វើ​​បទ​ឲ្យ​លោក​ច្រៀង​ច្រើន​បទ​ក៏​លោក​មិន​សប្បាយ​ចិត្ត​ដែរ ព្រោះ​លោក​​ច្រៀង​មិន​ពីរោះ​ដូច​អ្នក​ចម្រៀង​អាជីព​ឡើយ សំឡេង​លោក​ច្រៀង​​មិន​បាន​ដូច​គេ​ឡើយ គឺ​ច្រៀង​បាន​តែ​បទ​កំប្លែង​ប៉ុណ្ណោះ ម្យ៉ាង​លោក​មាន​ការងារ​ច្រើន​ណាស់​នៅ​ក្នុង​ក្រុម​កំប្លែង CTN មិន​សូវ​មាន​ពេល​ច្រើន​ទេ។


តាម​រយៈ​បទ “ឪ​ក្មេក​កាន់​សីល” ដែល​​កំពុង​តែ​ចរាចរណ៍ CD នៅ​លើ​​ទីផ្សារ នាយ គ្រឿន ​មិន​​បាន​បញ្ចេញ​សុទិដ្ឋិនិយម​ថា  អាច​ល្បី​​ខ្លាំង​ជា​ងបទ “ឲ្យ​ប្រពន្ធ​ស៊ីសៀង ឲ្យ​នាង​ស៊ី​ស៊ុប” របស់​ ​នាយ ពែកមី ដែល​ជា​បង​ប្រុស​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ នាយ​ រំពឹង​ថា នឹង​មាន​ទស្សនិកជន​គាំទ្រ​ច្រើន ព្រោះ​បទ​មួយ​នេះ មាន​​ចេតនា ​ឌឺ បង​ប្រុស​របស់​ខ្លួន​ចំៗ​តែ​ម្ដង៕
ប្រភព​  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម