មនុស្ស ដែលមិនអាច ធុំក្លិនដឹងថា វត្ថុទាំង៥នេះ ជាអ្វី អាចនឹងត្រូវស្លាប់ នៅ៥ឆ្នាំខាងមុខ
បរទេស៖ ប្រសិនជាមនុស្សម្នាក់ លែងធុំក្លិនអាហារ ឬក្លិនក្រអូបនៃទឹកអប់ឬផ្កានោះ មនុស្សនេះអាចនឹង មានជំងឺធ្ងន់ធ្ងរហើយ។ ចំពោះការសិក្សា មួយនេះ បានបង្ហាញថា មនុស្សដែលបាន បាត់បង់សមត្ថភាព ស្រង់ក្លិន អាចប្រឈមមុខនឹងការស្លាប់ ៦ដងច្រើន ជាង មនុស្សដទៃទៀត ក្នុងរយៈ៥ឆ្នាំទៅមុខ ។
ការសិក្សានេះ បានបង្ហាញថាមនុស្ស អសមត្ថភាពនៃការសំគាល់ នៃក្លិន ឆ្អាប នៃត្រី ក្រអូបនៃផ្កាកូលាប រោមសត្វ និងម្សៅម្រេចជាដើម ត្រូវបាន រំពឹងថា អាចស្លាប់ក្នុងរយៈ ៥ឆ្នាំខាងមុខ ខណៈការសិក្សា នេះ បង្ហាញថាការអសមត្ថភាពស្រង់ក្លិន អាចបណ្តាលឲ្យងាយស្លាប់ ជាងអ្នកមាន ជំងឺផ្សេងៗ ដូចជាជំងឺមហារីក ទៅទៀត។
ចំពោះការសិក្សានេះ ចូលរួមដោយមនុស្ស ៣០០០នាក់ មានទាំងស្រីនិងប្រុស ដែលមានអាយុចន្លោះពី ៥៧ ដល់៨៥ឆ្នាំ និង ឆ្លងកាត់ ការពិសោធន៍ ធ្វើតេស្តស្រង់ ក្លិនចំនួន ៣នាទី។ អ្នកចូលរួមក្នុងការ ពិសោធន៍ត្រូវបាន ឲ្យស្រង់ក្លិននូវ វត្ថុ អាថ៌កំបាំង ដែលមាន ក្លិន ខ្លាំងចំនួន ៥ប្រភេទ ដែលងាយនឹងទាយ និងធ្វើឡើង៥ដង។
ក្រោយមក អ្នកចូលរួមភាគច្រើនបាន ស្រង់ដឹងក្លិន ៤ ក្នុងចំនោមវត្ថុទាំង ៥ រីឯ ៣.៥ ភាគរយ នៃអ្នកចូលរួមផ្សេងទៀត គឺស្រង់ដឹង ក្លិនត្រូវ តែវត្ថុមួយឬ មិនដឹងក្លិនវត្ថុទាំង៥តែម្តង ដែលបង្ហាញថា ពួកគេបាត់បង់ សមត្ថភាព ស្រង់ក្លិនហើយ។ ក្រោយពីការធ្វើតេស្តនេះ ៥ឆ្នាំ ក្រោយមក មនុស្សក្នុងចំណោម ៣.៥ ភាគរយ ដែលអសមត្ថភាព ស្រូបក្លិននោះ បានបាត់បង់ជីវិត ទាំងអស់។
ក្នុងនោះ អ្នកស្រាវជ្រាវអាមេរិក លោកវេជ្ជបណ្ឌិត Pinto បាននិយាយថា ការបាត់បង់ការដឹងក្លិន មិនបានធ្វើឲ្យមនុស្ស ស្លាប់ដោយផ្ទាល់ នោះទេ ប៉ុន្តែវាបានធ្វើឲ្យ មានបញ្ហាសុខភាព ចុះខ្សោយធ្ងន់ធ្ងរ កាន់តែអាក្រក់ទៅវិញ។ លើសពីនេះទៀត វាអាចបណ្តាលមកពី មនុស្ស ដែល បានដកដង្ហើម ក្នុងបរិស្ថាន ពោរពេញដោយជាតិពុល ដែលវាចូលទៅ បំផ្លាញដល់ ប្រព័ន្ធដង្ហើមសម្រាប់ស្រង់ក្លិន បន្ទាប់មកវានឹង បន្តទៅបំផ្លាញ ដល់ខួរក្បាល ជាកន្លែងទទួលព័ត៌មាននៃក្លិន និងបំផ្លាញដល់ រាងកាយមនុស្សផងដែរ ។
តែទោះបីជាយ៉ាងណា អ្នកជំនាញខាងសុខភាព ក៏បានទទូចដល់ ប្រជាជនកុំឲ្យមានការព្រួយបារម្ភ ពីព្រោះពួកគេ ចំាបាច់ធ្វើការស្រាវជា្រវ លើករណីនេះ បន្ថែមទៀត ឲ្យកាន់តែច្បាស់ផងដែរ ៕
ប្រភព Dailymail
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!