តុលាការ សម្រេចផ្តន្ទាទោស ស្រ្តី ក្លែងខ្លួន ជាក្មួយ នាយករដ្ឋមន្ត្រី ដើរបោកប្រាក់គេ ជាង១ម៉ឺនដុល្លារ ដាក់ពន្ធនាគារ ចំនួន២ឆ្នាំ

 
 

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃរសៀលថ្ងៃ  ទី ៣ ខែតុលា ឆ្នាំ២០១៤ បានបើក សវនាការប្រកាស សាលក្រមលើ សំណុំរឿង  ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ  ជាក្មួយស្រី បង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជជាណាចក្រកម្ពុជា  ពីបទ «ឆបោកប្រាក់» ចំនួន ១២០០០ដុល្លារ អាមេរិក ពីជនរងគ្រោះម្នាក់ ដែលជាថៅកែលក់ដីខ្សាច់ម្នាក់ រស់នៅក្នុងខេត្តកោះកុង តាមរូបភាព តាំងខ្លួន ជាថៅកែឡានដឹកដី នៅក្នុងខេត្តកំពង់ឆ្នាំង ជាខ្សែស្រឡាយ របស់មន្ត្រី មានអំណាច និង ជាក្មួយស្រី បង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន និង បានធានាស៊ីឈ្នួល ដឹកដីខ្សាច់ជូន ជនរងគ្រោះ ពីខេត្តកោះកុង មកស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែនៅពេល ដែលទទួលបានប្រាក់កក់ ពីជនរងគ្រោះ ចំនួន ១២០០០ ដុល្លារនោះ ស្ត្រីជាប់ចោទរូបនេះ បានគេចខ្លួន បាត់ស្រមោល ឈឹងតែម្តង ។ 

តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីជាប់ចោខាងលើនេះ ដាក់ពន្ធនាគារ រយៈ២ឆ្នាំ និងពិន័យជា ប្រាក់ចំនួន ៨លានរៀល និង បង្គាប់ឲ្យសងជំងឺចិត្ត ទៅជនរងគ្រោះ ចំនួន១២០០០ដុល្លារអាមេរិក។

លោកនី ឆែ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ ចោទទាំង លើនេះ មានឈ្មោះ  ប៊ុត សុខាល័យ ហៅ កង ស្រីនិច ភេទស្រី អាយុ ៤២ឆ្នាំ  មានស្រុកំណើត នៅស្រុកបាណន ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី២៦ ខែ មិថុនា ឆ្នាំ២០១៣ តាមបណ្តឹងរបស់ ឈ្មោះឡឹក សុផារិទ្ធិ  ភេទប្រុស មានមុខរបរ ជាពាណិជ្ជករ (លក់ដីខ្សាច់) រស់នៅក្នុងខេត្តកោះកុង ជាប់ពាក់ព័ន្ធនឹង ករណីឆបោកប្រាក់ ចំនួន ១២០០០ដុល្លារ អាមេរិក៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម