បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ ពីរនាក់ថ្នាំ សណ្តំយក ម៉ូតូបាត់
ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ជនសង្ស័យប្រុសស្រីពីរនាក់ ដាក់ថ្នាំសណ្តំយកម៉ូតូ គ្រឿងទៅបាត់ ដោយដឹក ជនរងគ្រោះយកទៅទំលាក់ ចោលនៅក្នុងដីឡូត៍ មួយកន្លែងក្បែរោងចក្រ ក្នុងភូមិត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ និង១០នាទីព្រលប់ ថ្ងៃទី៣ ខែតុលាឆ្នាំ២០១៤។
អ្នកឃើញហេតុការណ៍បាននិយាយថា បុរសរងគ្រោះពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ដោយសារ តែ ជនរងគ្រោះសន្លប់ បែកពពុះមាត់ ប៉ុន្តែគ្រាន់តែដឹងថា បុរសរងគ្រោះនេះជិះម៉ូតូ មួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពុំចាំស្លាកលេខនោះទេ ចំណែកឯជនសង្ស័យ វិញមានគ្នា២នាក់ គឺស្រីម្នាក់ ប្រុសម្នាក់។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បានឌុបមនុស្សម្នាក់ និងមនុស្សប្រុស ចូលទៅកន្លែង កើតហេតុ ពេលនោះពួកគាត់ក៏មិនបាន ចាប់អារម្មណ៍ អ្វីដែរក៏ធ្វើដំណើរ ហួសបាត់ទៅ លុះដល់ ពេលត្រឡប់មកវិញ ស្រាប់តែឃើញបុរសរងគ្រោះ ដេកសន្លប់ម្នាក់ឯងដោយ មានសភាពបែក ពពុះមាត់ ថែមទៀតផង ទើបមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅជិតខាងនិងនគរបាលប៉ុស្តិ៍ មកពិនិត្យផងដែរ បន្ទាប់ពីនគរបាលចុះមកដល់នោះ ក៏បានបញ្ជូនបុរសរងគ្រោះកាន់ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងជា បន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិត ។ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ គេពុំដឹងពិតប្រាក ដអំពីមូលហេតុ នៃការសន្លប់បែកពពុះមាត់ របស់បុរសរងគ្រោះនោះ ដោយរងចាំគាត់មានស្មារតីប្រក្រតី ឡើងវិញសិន៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!