ជំពាក់លុយ​មិនឲ្យហើយ​បាញ់គេត្រូវ​១ គ្រាប់ធ្លាយ​ភ្លៅប្តឹង​ ទារជាង១​ម៉ឺនដុល្លារ

 
 

ខេត្តត្បូងឃ្មុំ ៖ បុរសអ្នកបើករថយន្តដឹកដីលក់ម្នាក់ជាខ្មែរអ៊ិស្លាម ឈ្មោះ ឯល អីសា អាយុ ៤២ឆ្នាំ នៅភូមិ សែនចំរើន ឃុំសេដា ស្រុកតំបែរ ត្រូវបានអ្នកជំពាក់លុយ ល្បួងផឹកស៊ី រហូតដល់ស្រវឹង ក៏បាញ់ ត្រូវ១គ្រាប់ ចំភ្លៅឆ្វេង ធ្លាយមកភ្លៅស្តាំ ក្នុងចេតនា ប៉ងសម្លាប់ តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោងប្រហែល ១រសៀលថ្ងៃទី ៣ តុលា ២០១៤ ត្រូវបានប្រពន្ធ ដឹកមក សង្រ្គោះជាបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម ចំនែកជនកំណាច នោះបានបើករថយន្ត រត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុង តែតាមប្រមាញ់ ចាប់ខ្លួន ។

អ្នកស្រីឈ្មោះ យ៉ា រ៉ម៉ី អាយុ២៧ឆ្នាំ ប្រពន្ធបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃខាងលើ ប្តីរបស់គាត់ បានបើករថយន្ត ទៅទារលុយ ពីបុរសឈ្មោះ ភ័ណ្ឌ ដែលជំពាក់ ថ្លៃចាក់ដី ចំនួន៥០០ដុល្លារ ខណៈពេល ដែលទៅដល់ ផ្ទះនោះមិន ត្រូវបានបុរសនោះ ឲ្យលុយឡើយ ថែមទាំងបាន បបួលប្តីគាត់ផឹកស្រាបៀរ អស់ជាច្រើន កំប៉ុង ។ អ្នកស្រីយ៉ា រ៉ម៉ី បានប្រាប់បន្តាថា ដោយសារតែបាត់ប្តី យូរពេកមិនឃើញមកផ្ទះ គាត់បានទូរស័ព្ទ ទៅសួរនាំប្តីឮ សូរសំលេង ប្រកែកគ្នាទៅវិញមក ដឹងមិនស្រួលក៏ជិះ ម៉ូតូទៅតាមប្តី ពេលដែលទៅដល់ផ្ទះ បុរសនោះឃើញ ប្តីផឹកស្រាអស់ ជាច្រើនកំប៉ុង ។ ហើយឈ្មោះ ភ័ណ្ឌ បានទារលុយពីប្តី គាត់ឲ្យលុយ ចំនួន២០ម៉ឺនរៀល បែរជាត្រូវបាន បុរសនោះ យកលុយហែក ចោលថែមទៀត ត្រូវបានប្តីគាត់ ថាភ័ណ្ឌឯងហែក លុយនេះមានន័យថា ហាក់បីដូចជាមើល ងាយជាតិសាសន៍ របស់យើង ។

បន្ទាប់មកបុរសនោះបានដើរឡើងទៅលើផ្ទះហើយចុះមកវិញ កាន់កាំភ្លើងអាកាបាញ់សំដៅ លើប្តីគាត់ ត្រូវ១គ្រាប់ចំ ភ្លៅហូរឈាមក ក្លាក់នៅម៉ោង ប្រហែល១ រសៀល ថ្ងៃខាងលើ ហើយបុរសនោះ បានឡើងលើរថយន្ត បំរុងនឹងរីយែ បំបុកឲ្យស្លាប់ តែគាត់បានចាប់ ទាញប្តីអូសឡើង លើគ្រែដាក់ក្នុងរោង ។ មិនអស់ចិត្តភ្ជង់ កំញើញបាញ់ បន្ថែមទៀត តែគាត់បានលើកដៃសំពះអង្វរ ឡើងលិច រាគនោម រួចក៏បានបើក រថយន្តគេចខ្លួន បាត់តែម្តង ចំពោះទង្វើនេះ សូមប្តឹងទៅសមត្ថកិច្ចឲ្យ ចាត់វិធានការ តាមច្បាប់និងទារ សំណងចង្ងឺចិត្តជាង ១ម៉ឺនដុល្លារ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រាប់តាមទូរស័ព្ទឲ្យដឹងថា ក្នុងករណី នេះជនបង្ក បានរត់គេច ខ្លួនបាត់ ចេញពីមូលដ្ឋានរហូតដល់ ម៉ោងជាង៥ល្ងាច នូវតែមិនទាន់ត្រូវបាន ចាប់ខ្លូនតែសមត្ថកិច្ច កំពុងតែតាមប្រមាញ់ផងដែរ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម