និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ័ម្នាក់​ ​លង់នឹង ​ល្បែង​​​ បាន​ឆបោកយក​​ម៉ូតូ​ពីរ​គ្រឿងរបស់​មិត្តភក្ត​​ិទៅបញ្ចាំ

 
 

រាជធានីភ្នំពេញ ៖ និស្សិតដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ័ ផ្នែកអក្សរសាស្រ្តអង់គ្លេសម្នាក់ ងប់ងល់ នឹងល្បែង ស៊ីសង បានឆបោកម៉ូតូមិត្តរបស់ ភក្តិចំនួនពីរគ្រឿងយក ទៅបញ្ចាំយកលុយទៅ លេងល្បែង បន្តទៀត ហើយត្រូវបាន មិត្តភក្តិដែលជាម្ចាស់ ម៉ូតូលួងលោមរូបគេ ឱ្យមកជួបដោះស្រាយគ្នា តែដោះ ស្រាយមិនចេញ ក៏ចាប់ខ្លួនប្រគល់ ទៅឱ្យ សមត្ថកិច្ច ចាក់ការតាមផ្លូវច្បាប់ តែម្តង។

ជនសង្ស័យឆបោកម៉ូតូមិត្តភក្តិខ្លួនឯងឈ្មោះ ចាន់ ឌីណា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ជាប់ផ្លូវ ២៧១ ស្ថិតភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ ដែលជាម្ចាស់ ម៉ូតូទី ១. ឈ្មោះ សួន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវជនសង្ស័យ ឆបោកយកម៉ូតូ ម៉ាក CBR ពណ៌ខ្មៅមួយគ្រឿង នៅចំណុចផ្សារ កណ្តាល វេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី២ តុលា ២០១៤ ។ ជនរងគ្រោះម្នាក់ទៀត ឈ្មោះ សួន ផានីន ភេទស្រីអាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាល២ ត្រូវជនសង្ស័យ ឆបោក យកម៉ូតូស្គូពី មួយគ្រឿង កាលពីវេលាព្រឹក ថ្ងៃទី ០៣ តុលា ២០១៤ ជិតវត្តលង្ការ ។
ជនសង្ស័យបាន ឆបោក យកម៉ូតូរបស់មិត្តភក្តិ អស់ចំនួន២គ្រឿង ទៅបញ្ចាំបានលុយ ចំនួន ២០០០ដុលារ ហើយបានចាញ់ ល្បែងស៊ីសង អស់រលីង។

រឿងនេះត្រូវបានបែកធ្លាយក្រោយពេលជនសង្ស័យថាខ្ចីម៉ូតូយកទៅជិះ មិនឃើញយកត្រឡប់ មកវិញ ដូច្នេះក្រុម ជនរងគ្រោះ ទាំងបានដឹងថាជន សង្ស័យយកម៉ូតូទៅ បញ្ចាំក្នុងនោះនារីម្ចាស់ ម៉ូតូបាន ទូរសព័្ទ ទៅជន សង្ស័យ ដោយប្រើពាក្យ ពេចន៍លួងលោមថា ឱ្យមកជួបនៅហាង ម្តុំស្តុបបូកគោ ដោយនារី រងគ្រោះ ថាមកតែម្នាក់ឯង និងបានប្រាប់ឱ្យ ជនសង្ស័យយកក្រដាស់ ឯកសារ ដែលដាក់ បញ្ចាំម៉ូតូ មកជាមួយផងចាំ រូបគេយក លុយទៅ លួសវិញ ព្រោះនាងត្រូវការ ម៉ូតូជិះទៅលេង ម្តាយឈឺ ។
ជនសង្ស័យក៏ បានមក តាមការណាត់ ក៏ត្រូវមិត្តភក្តិ របស់នារីរងគ្រោះ និងនារីរងគ្រោះធ្វើការឃាត់ខ្លួន បុរស សង្ស័យឱ្យ ឡើងលើរឺុម៉កម៉ូតូ ជិះទៅដោះ ស្រាយគ្នា នៅផ្ទះជនរងគ្រោះទី១ តែដោះស្រាយគ្នា មិនចេញ ក៏នាំបញ្ជូនមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងមួយ ដើម្បីដោះស្រាយ តាមនិតិវិធី ច្បាប់ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម