នារីពីរនាក់ត្រូវជនសង្ស័យបាញ់ប្លន់យក រថយន្តកាមរីហាយប្រ៊ីត ជិះគេចខ្លួនដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ នារីពីរនាក់ត្រូវជនសង្ស័យជិះម៉ូតូមួយគ្រឿងមកស្ទាក់ផ្លូវនឹងបានដកកាំភ្លើងបាញ់ គំរាមប្លន់ យករថយន្ត កាលពីវេលា ម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី០៣ តុលា ២០១៤ នៅលើកំណាត់ផ្លូវ លេខ៣៦៨ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុនារីរងគ្រោះនាក់ពីរ នាក់បាន ជិះរថយន្ត មួយគ្រឿង ម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5148 ដោយធ្វើដំណើរ ចេញពីញាំអាហារ ខាងក្រៅ ខណៈពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យជិះ ម៉ូតូមួយគ្រឿង បានមកស្ទាក់និង ដកកាំភ្លើងបាញ់គំរាម នារីរងគ្រោះឱ្យចុះ ពីលើរថយន្តហើយជន សង្ស័យបានឡើងជិះរថយន្តគេចខ្លួន ដោយសុវត្តិភាពបង្ក ការភ្ញាក់ផ្អើលទាំងយប់ ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង៣ ដើម្បីឱ្យ សមត្ថកិច្វជួយ ស្រាវជ្រាវរកថយន្តរបស់នាងមកវិញ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!