មោទនភាពជាតិ! កម្ពុជា ឈ្នះមេដាយមាស លើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ នៅ Asian Game នាអម្បាញ់មិញនេះ!

 
 

កូរ៉េខាងត្បូង៖ ទីបំផុត កីឡាការិនីតៃក្វាន់ដូ ជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានទទួលមេដាយមាស បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីអ៊ីរ៉ង Rouhani Fatemeh  ក្នុងទម្ងន់៧៣គីឡូក្រាម ដោយពិន្ទុបច្ចេកទេស ៧ទល់នឹង៤ ។ មេដាយមាស នេះជា ជាមេដាយមាសដំបូងបំផុតក្នុង ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំទ្វីបអាស៊ី ដ៏ធំដែលមានជាង ៤០ប្រទេសចូលរួមមួយនេះ។

មុនឈ្នះមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាសស៊ីហ្គេម កីឡាការិនី ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីហ្វីលីពីន ALORA Kirstie Elaine ដោយលទ្ធផល៦-៥ក្នុងវគ្គពាក់កណ្តាល និងបានផ្តួលកីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ដោយ លទ្ធផល ២៩-៧ក្នុងវគ្គ៨នាក់ ចុងក្រោយ៕


 វីដេអូ៖ ស៊ន សៀវម៉ីយកឈ្នះ ហ្វីលីពីន ALORA Kirstie Elaine ដោយលទ្ធផល៦-៥ (Video: NOCC)


ប្រភព៖ NOCC រូបថត៖ Facebook


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម