បុរសពិការស្រវឹងជោក ខឹងប្រពន្ធ ទាញកាំបិត កាប់ក្បាលប្រពន្ធ ផុងលលាដ៍ នៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ ករណីហិង្សាក្នុងគ្រួសារ ដ៏ឃោរឃៅមួយ បណ្តាលឱ្យស្ត្រី ជាប្រពន្ធ រងរបួសបែកក្បាល ហូរឈាម សន្លប់ក្នុងថ្លុកឈាម ដោយសារប្តីកំណាច ស្រវឹងស្រាជោក ទាញកាំបិតកាប់ មួយកាំបិត ចំក្បាល លើគុម្ពត្រចៀកខាងស្តាំ ផុងលលាដ៏ ហូរឈាមបាញ់ ដូចគេអារ.កមាន់ ស្រែកផ្អើលអ្នកស្រុក ។
ហេតុការណ៍ខាងលើ កើតឡើង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី០២ តុលា ២០១៤ ស្ថិតនៅចំណុច ភូមិដកពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ សុខ សុវណ្ណ អាយុ៤៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ចំណែកប្តី ឈ្មោះ អ៊ុង នី អាយុ៥២ឆ្នាំ ជាជនពិការជើងស្តាំ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញបុរសជាប្តី នាំមិត្តភក្តិ៣នាក់ មកផ្ទះ ផឹកស៊ីរហូត ស្រវឹងជោកជាំ ក៏បែកគ្នា ទៅផ្ទះរៀងៗខ្លួន បន្ទាប់មកស្ត្រីជាប្រពន្ធមកដល់ ក៏មានទំនាស់ពាក្យសម្តីនឹងគ្នា រឿងប្រពន្ធ ទៅបេះផ្កាស្នោ ក្មួយខាងប្តី ធ្វើឱ្យមានជម្លោះ រវាងស្ត្រីរងគ្រោះ និងក្មួយនោះ ។
ពេលនោះបុរសជាប្តី ក៏ខឹងប្រពន្ធ និងកាន់ជើងក្មួយផង ក៏ផ្ទុះជម្លោះប្តីប្រពន្ធ ដោយអំណាចស្រា ប្តីកំណាចទាញកាំបិត កាប់ទៅលើប្រពន្ធ ចំក្បាលមួយកាំបិត មុតផុងលលាដ៏ ត្រូវអ្នកស្រុក នាំទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ រីឯបុរសកំណាចត្រូវ នគរបាល ប៉ុស្តិ៍រដ្ឋបាល ចាប់ឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ និងបញ្ជូនមក អធិការនគរបាល ស្រុកស្វាយជ្រុំ ចាត់ការបន្តនៅថ្ងៃទី ៣តុលា២០១៤ នេះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!