{Update} តុលាការ សម្រេចឃុំខ្លួន អតីតអធិការ ខណ្ឌមានជ័យ ពីបទ កេងប្រវ័ញ្ចថវិការដ្ឋ ជាង ៦០ម៉ឺន ដុល្លារ
ភ្នំពេញ៖ អតីតនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន ត្រូវបានចៅក្រម សើបសួរ សាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង ប្រមាណ ១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៤នេះ ចេញដីកាបង្គាប់ ឱ្យឃុំខ្លួនជា បណ្ដោះអាសន្ននៅ ពន្ធនាគារព្រៃស ក្រោយ ពីតំណាងអយ្យការ បានចោទប្រកាន់អតីត មន្ដ្រីនគរបាល ជាន់ខ្ពស់រូបនេះ ពីបទកឹបកេង និងកេងប្រវ័ញ្ចថវិការដ្ឋ ជាង៦០ម៉ឺនដុល្លារ ពោលភាគច្រើន ស៊ីដាច់លុយកូនចៅ របស់ខ្លួន តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។
មន្ដ្រីសាលាដំបូង រាជធានីភ្នំពេញ បានឱ្យ ដឹងថា ក្រោយបញ្ចប់ការ សួរនាំអស់រយៈពេល ប៉ុន្មានថ្ងៃនេះ លោក ហ៊ី ណារិន អតីតអធិការ នគរបាលខណ្ឌ ត្រូវបានលោកចៅក្រម យូ ប៊ុណ្ណា ចេញដីកាបង្គាប់ឱ្យ ឃុំខ្លួនដាក់ពន្ធនាគារ ព្រៃស ជាបណ្ដោះអាសន្ន រង់ចាំការបើក សវនាការបន្ដទៀត ក្រោយពីព្រះរាជអាជ្ញា រងអមសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ុំ សុភក្ដ្រ បានសម្រេចចោទ ប្រកាន់ពីបទ កឹបកេងនិង កេងប្រវ័ញ្ចថវិការដ្ឋ ។
សូមបញ្ជាក់ថា លោកហ៊ី ណារិន ត្រូវអង្គភាពប្រឆាំង អំពើពុករលួយ ឃាត់ខ្លួន កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ក្រោយពី មាន រឿងពុករលួយជាច្រើន ប្ដឹងដោយកូនចៅ របស់លោក ជាពិសេសស៊ីដាច់ លុយបេសកកម្ម របស់ពួកគេតាំង ពីឆ្នាំ២០០៦ មកម្ល៉េះ ដែលសរុបជាតួលេខ ជាង៦០ម៉ឺនដុល្លារ ។
អង្គភាពប្រឆាំង អំពើពុករលួយ បានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អតីតអធិការ នៃអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បានប្រព្រឹត្តល្មើស ចំនួន៨ ករណីធំៗ មុននឹងឈាន ទៅធ្វើការឃាត់ខ្លួននេះ ។ បទល្មើសទាំងនោះ រួមមាន ទី១.ការបើយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមាន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និង មន្ត្រីនគរបាល ដែលអសកម្ម ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ ទី២. ការតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយក្នុង ការធ្វើសៀវភៅ ស្នាក់នៅ (ក២) ១ក្បាលចំនួន ៥០០០០ រៀល សៀវភៅគ្រួសារ ១ក្បាល ៥០០០០រៀល និងចុះឈ្មោះសមាជិក ថ្មីចំនួន ២០០០០រៀល ក្នុងម្នាក់ៗ ទី៣.តម្រូវ ឲ្យមន្ត្រីក្រោមឱវាទ ទិញអាវចំណាំង ផ្លាតនិងស្រោម កាំភ្លើងវែង។ ទី៤. ការកេង យកប្រាក់ឧបត្តម្ភ កម្លាំងហ្វឹកហាត់ ការពារបាតុកម្ម។ ទី៥.តម្រូវឲ្យមេ ល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយ ចំនួនបង់ប្រាក់ ជារៀងរាល់ខែ។ ទី៦.ការទាមទារ លុយពីម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូ ដែលម្ចាស់មិន ដោះស្រាយ។ ទី៧. ការប្រមូលលុយផាក ពិន័យ លើសកំណត់ ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ គ្មានស្លាកលេខ កញ្ចក់ និងមួក និងទី៨.ការតម្រូវ ឲ្យបង់លុយពីការ ដោះស្រាយវាទគ្រោះថ្នាក់ ចរាចរណ៍ចំនួន១០ ភាគរយនៃថ្លៃសំណង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!