តារាចម្រៀងស្រី របស់អាល្លឺម៉ង់ ក្លាយជាអ្នកវះកាត់ប្តូរភេទ មានវ័យក្មេង ជាងគេបង្អស់ លើពិភពលោក
អាល្លឺម៉ង់៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រី Kim Petras គឺជាអ្នកចម្រៀងផង និងជាអ្នកនិពន្ធផង ហើយបានបង្កើតការរាំ តន្ត្រីប៉ុប បែបអេឡិចត្រូនិច ដែលមានភាពល្បីល្បាញ នៅក្នុងប្រទេសអាល្លឺម៉ង់ តាមពិតកើតមក ជាប្រុសទេ ប៉ុន្តែនិយាយថា នាងគឺជាមនុស្សស្រី តាំងពីក្មេងមកម្ល៉េះ។
ជាមួយគ្នានេះដែរ ឪពុកម្តាយរបស់ តារាស្រីវ័យ២២ឆ្នាំរូបនេះ បានឲ្យដឹងថា នាងកើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩២ ដោយកើតមកពីកំណើត ជាក្មេងប្រុសម្នាក់ ប៉ុន្តែលុះដល់ មានអាយុ ២ឆ្នាំ ក៏ស្រាប់តែទទូច ចង់ធ្វើជាមនុស្សស្រី ហើយនៅចង់ ប្តូរភេទទៅជា មនុស្សស្រី ទៀតផង ខណៈ ច្បាប់របស់អាល្លឺម៉ង់ ទាល់តែមានអាយុ ចាប់ពី១៨ឆ្នាំ ឡើងទៅ ទើបអនុញ្ញាតឲ្យ ធ្វើការវះកាត់ ប្តូរភេទបាន។
ទោះជាយ៉ាងណា នៅវ័យ១៦ឆ្នាំ Petras បានព្យាយាមសុំ ការអនុញ្ញាត ដើម្បីធ្វើការវះកាត់ ប្តូរភេទ ទៅជាមនុស្សស្រី រហូតបានសម្រេច ដូចបំណង។ បន្ទាប់មកនាង ក៏បានប្រកាសនៅក្នុងប្លុក របស់ខ្លួន ថានាងបានក្លាយ ជាមនុស្សស្រី ពេញលក្ខណៈ កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ ហើយព័ត៌មានមួយនេះ បានល្បីល្បាញពេញ ប្រព័ន្ធផ្សព្វផ្សាយ របស់អាល្លឺម៉ង់ នៅដើមឆ្នាំ២០០៩ មក។
យ៉ាងណាមិញ ការវះកាត់ប្តូរភេទ របស់ Petras បានក្លាយទៅជា រឿងមួយដែល នឹកស្មានមិនដល់ ដែលក្មេងមិនទាន់ គ្រប់អាយុ អាចធ្វើការវះកាត់ បានដោយជោគជ័យ ហើយនាងក៏បានក្លាយ ទៅជាមនុស្សដែល ធ្វើការវះកាត់ប្តូរភេទ មានវ័យក្មេងជាងគេ នៅក្នុងប្រវត្តិសាស្ត្រ ផងដែរ៕
ប្រភព៖ Lollipop
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!