តារាសម្តែងល្បី របស់ថៃ Pancake យកអំណោយ ចែកជូន កុមារកំព្រា នៅកម្ពុជា (Video Inside)
ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលល្បីឈ្មោះប្រចាំ ប្រទេសថៃ កញ្ញា Pancake Khemanit Jamikorn បានមកដល់ ប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នេះ និងជាលើកទី១ សម្រាប់ការធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ។ ជាការកត់សម្គាល់ គ្រាន់តែនាងមកដល់ ទឹកដីកម្ពុជាភ្លាម អ្វីដែលនាងចាប់ ផ្ដើមធ្វើមុនគេ គឺការងារមនុស្សធម៌ ដោយនាង និងក្រុមការងារ បានយកអំណោយ ទៅចែកជូនដល់កុមារកំព្រា នៅក្នុង"អង្គការកុមារ កំព្រាសំរោង" ។
នៅរសៀលថ្ងៃដដែល បន្ទាប់ពីតារាសម្តែង ល្បីឈ្មោះថៃ កញ្ញា Pancake បានចុះពីលើ យន្តហោះភ្លាម នាងបានប្រញាប់ប្រញាល់ យកអំណោយទៅចែក ជូនកុមារកំព្រា នៅអង្គការ មួយមានឈ្មោះថា "អង្គការកុមារ កំព្រាសំរោង" ស្ថិតនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកុមារកំព្រា នៅទីនោះចំនួន ៦៧នាក់ ។
បើតាម លោក ឡុង ប៊ុនហេង ដែលជាជំនួយការផ្ទាល់ របស់ម្ចាស់ក្លឹប RCA ដែលជាអ្នករៀបចំ កម្មវិធី និងជាអ្នក អញ្ជើញតារាថៃរូបនេះ មកកាន់កម្ពុជា បានប្រាប់ឲ្យដឹងថា តាមគម្រោង កញ្ញា Pancake ចង់យកអំណោយ ទៅចែកជូនកុមារ កំព្រាចំនួន៣កន្លែង ផ្សេងទៀត សម្រាប់ដំណើរដែលនាង មកកម្ពុជានេះ ប៉ុន្តែដោយសារ ពេលវេលាខ្លីពេក មិនអាចរៀបចំ ឲ្យទាន់ពេល ទើបនាងចុះមកចែក នៅអង្គការមួយនេះ ។ សម្រាប់អង្គការ២ទៀត គឺតារាស្រីរូបនេះ មិនបានចុះផ្ទាល់ទេ ពោលគ្រាន់តែ ផ្ញើរអំណោយ ទៅចែកជូនតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!