ជឿ ឫ មិនជឿ? លោកយាយម្នាក់ អាចព្យាបាលភ្នែកបាន ដោយគ្រាន់ តែយកអណ្តាត លិតលើគ្រាប់ភ្នែក
បូស្នៀ ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ មានសមត្ថភាពពិសេស ដែលអណ្តាតរបស់គាត់ អាចព្យាបាលជំងឺ ភ្នែក ឲ្យជាសះស្បើយ ដោយគ្រាន់តែ យកអណ្តាតលិត គ្រាប់ភ្នែកអ្នកជំងឺតែប៉ុណ្ណោះ។
លោកយាយមា្នក់នេះ មានឈ្មោះ Hava Cebic អាយុ ៧៧ ឆ្នាំ រស់នៅ ក្នុងភូមិ Crnjevo ស្ថិតនៅ ភាគខាងជើង នៃប្រទេសបូស្នៀ មានឈ្មោះ ល្បីល្បាញ ដោយសារតែអណ្តាតទិព្វ របស់គាត់ អាចព្យាបាល អ្នកជំងឺភ្នែកគ្រប់ប្រភេទ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។
លោកយាយបាននិយាយថា គាត់បានដឹងថា អណ្តាតរបស់គាត់អាចព្យាបាល ជំងឺភ្នែករបស់មនុស្សបាន នៅពេលដែលលោកយាយ នៅក្មេងម្ល៉េះ។ នៅពេលនោះ បងប្រុសរបស់លោកយាយ តែងតែមាន អាការៈស្ងួតភ្នែក ដូច្នេះលោកយាយ គ្រាន់តែយក អណ្តាតទៅលិត លើគ្រាប់ភ្នែករបស់បង ប្រុសលោកយាយ ជាការលេងសើចប៉ុណ្ណោះ ស្រាប់តែអាការៈស្ងួតភ្នែករបស់គាត់ បានធូរស្រាល ហើយ អាចមើលច្បាស់ជាងមុនទៀតផង។
បន្ទាប់ពីឃើញអភូតហេតុ មិនគួរឲ្យជឿបែបនេះ កើតឡើងហើយ លោកយាយក៏បានសំរេចចិត្ត សាកល្បងវិធីសាស្រ្តនេះ ទៅអ្នកដែលមាន ជំងឺភ្នែកដ៏ទៃទៀត ហើយ ក៏បានឃើញថា អ្នកជំងឺ ដែលលោកយាយ បានព្យាបាល អាចជាសះស្បើយពិតមែន។
ពីរបីឆ្នាំក្រោយមក លោកយាយក៏បានរៀបការ ដែលធ្វើឲ្យប្តីលោកយាយ គិតថាអណ្តាត អាចព្យាបាល ជំងឺភ្នែកបាន គឺជាការលេងសើច ប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃមួយ ភ្នែកប្តីលោកយាយ ត្រូវកំទេចឈើចូល ធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំង ។ ភ្លាមៗនោះ លោកយាយក៏បាន យកអណ្តាត គាត់ទៅលិត លើគ្រាប់ភ្នែក ប្តីរបស់ខ្លួន ទើបប្តីគាត់ជឿថា លោកយាយពិតជា សមត្ថភាពពិសេសពិតមែន ហើយក៏បានស្នើរឲ្យ លោកយាយ ប្រើសមត្ថភាពពិសេស ជួយអ្នកដទៃ ចាប់តាំងពីពេលនោះមក។ លោកយាយបានបន្តទៀតថា លោកយាយអាចព្យាបាល ជំងឺ អាលែហ្ស៊ីភ្នែក ,ស្ងួតភ្នែក និង ជំងឺ ឈឺសាច់ដុំភ្នែក ហើយ ថែមទាំងអាចកាត់បន្ថយ អាការៈឡើងបាយភ្នែក បានទៀតផង។
ការព្យាបាលភ្នែក ដោយគ្រាន់តែ យកអណ្តាតលិតដូច្នេះ ត្រូវបានអ្នកភូមិដឹងតៗគ្នា ហើយក៏ព្យាយាម មកឲ្យលោកយាយព្យាបាល គ្រប់គ្នា ដែលអ្នកខ្លះ បានធ្វើដំនើរ រាប់សិបគីឡូម៉ែត្រ ដើម្បីមកជួប លោកយាយ។ មានពេលខ្លះទៀត អ្នកជំងឺភ្នែកមួយចំនួន ដែលបានទៅមន្ទីរពេទ្យ ហើយ ព្យាបាលមិនជា ត្រូវបានលោកយាយ ជួយព្យាបាល ដោយគ្រាន់តែ លិតលើគ្រាប់ភ្នែក តែមួយដងប៉ុណ្ណោះ។
លោកយាយបានប្រាប់ បណ្តាញសារព័ត៌មាន ដោយមានមោទនភាពថា «នៅពេលដែល នរណាម្នាក់ មានបញ្ហាឈឺភ្នែក ពួកគេតែងតែមក រកឲ្យខ្ញុំជួយ ហើយខ្ញុំតែងតែ ជួយពួកគេ ត្រឹមតែ មួយ ទៅ ២ នាទីប៉ុណ្ណោះ ពួកគេនឹងអាចជាសះស្បើយ។ ខ្ញុំតែងតែ លាងអណ្តាត របស់ ខ្ញុំ នឹងទឹកអាល់កុល ជានិច្ច នៅមុនពេលលិតលើគ្រាប់ភ្នែក អ្នកជំងឺម្តងៗ»។
អ្វីដែលលោកយាយ សោកស្តាយជាទីបំផុតនោះ គឺកូនៗរបស់លោកយាយ មិនអាចមានសមត្ថភាព ពិសេស ដូចជាលោកយាយទេ ហើយ លោកយាយ មានក្តីបារម្មណ៍ថា នៅពេលលោកយាយស្លាប់ នឹងមិនមាននរណា អាចជួយអ្នកជំងឺទាំងអស់នោះឡើយ ដូច្នេះលោកយាយ សង្ឃឹមថា នៅពេលដែលលោកយាយស្លាប់ អណ្តាតរបស់លោកយាយត្រូវបានកាត់ ហើយ វានៅតែអាចបន្ត ព្យាបាលមនុស្សគ្រប់គ្នាបាន ដូចជាពេលដែល លោកយាយនៅមានជីវិតអីចឹងដែរ។
គួរបញ្ជាក់ផងដែរ ការព្យាបាលរបស់លោកយាយ គឺមិនបានគិតថ្លៃ ពីអ្នកជំងឺឡើយ ប៉ុន្តែអ្នកជំងឺ ទាំងអស់នោះ ក្រោយពីបាន ជាសះស្បើយ ហើយ ពិតជាមិនអាច បំភ្លេចគុណលោកយាយឡើយ ដែលពួកគេ បានជូនប្រាក់ ទៅលោកយាយ តាមលទ្ធភាព តាមដែលអាចធ្វើទៅបាន៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ Odditycentral
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!