សំបុត្រ យន្តហោះសឹង្ហបុរី តម្លៃ ១៨,០០០ដុល្លារ! មើលខាងក្នុង ទើបដឹង ពិសេសយ៉ាងណា (រូបភាព)

 
 

សឹង្ហបុរី៖ សំបុត្រយន្តហោះ លំដាប់ពិសេស (First Class) នៅលើពិភពលោក ដែលមានតម្លៃខ្ពស់ៗ ក៏ប្រៀបមិនបាននឹង សំបុត្រយន្តហោះ ប្រភេទ “Suites Class” របស់សឹង្ហបុរីដែរ ទាំងទំនើប និង ទាំងមានផាសុកភាព។

ថ្មីៗនេះ អ្នកសរសេរប្លុកម្នាក់ ឈ្មោះ Derek Low បានចំណាយប្រាក់ ១៨,១២៥ដុល្លារ ដើម្បីសោយសុខ នៅលើយន្តហោះប្រណិត លំដាប់ “Suites Class”។ សំបុត្រយន្តហោះ លំដាប់ “Suites Class” នេះអាចផ្តល់ ឲ្យអ្នកដំណើរនូវ បន្ទប់ផ្ទាល់ខ្លួនមួយ ដែលមានទាំងគ្រែគេង ទូរទស្សន៍ អាហារច្រើនប្រភេទ តាមតម្រូវការ និងការកម្សាន្ត ផ្សេងៗផងដែរ។

ចង់ដឹងថា ការជិះយន្តហោះ លំដាប់ “Suites Class” នេះអស្ចារ្យយ៉ាងណានោះ ទស្សនារូបភាព ដែលលោក Derek Low បានថតទុក ពេលដែលគាត់ ធ្វើដំណើរទាំងអស់គ្នា៖

ច្រកចូលសម្រាប់ សំបុត្រយន្តហោះ ប្រភេទ“Suites Class”

កន្លែង Check In មានលក្ខណៈទួលាយ ពុំចាំបាច់រងចាំយូរ

សំបុត្រយន្តហោះពណ៌មាស មានបន្ទប់ផ្ទាល់ខ្លួន


កន្លែងរងចាំ មុនពេលហោះហើរ មានលក្ខណៈធំទូលាយ

កន្លែងទទួលទានអាហារ មុនពេលហោះហើរ លំដាប់ខ្ពស់ មានអាហារច្រើនប្រភេទ

អាចជ្រើសរើសងារមួយ សម្រាប់ឲ្យបុគ្គលិក នៅលើយន្តហោះហៅ ជៀសវាងការហៅ ខុសឋានៈ (ព្រះអង្គ ព្រះនាង សាស្ត្រចារ្យ...)

ផ្លូវដើរមុខបន្ទប់

បន្ទប់ពីរ អាចបញ្ចូលគ្នា ធ្វើជាបន្ទប់ធំមួយ

ការផ្តល់ឲ្យនូវ ស្រាស៊ាំប៉ាញ

ការផ្តល់ឲ្យនូវ កាសែតជាច្រើនប្រភេទ តាមតម្រូវការ

អាចមើលទេសភាព តាមបង្អួច ជាមួយនឹងរស់ជាតិ ស្រាស៊ាំប៉ាញ

ការកម្សាន្តជាមួយនឹងបទចម្រៀង ពេលហោះហើរ

ការផ្តល់ឲ្យនូវ ផលិតផលគ្រឿងសំអាង មួយឈុត

ការផ្តល់ឲ្យនូវ ខ្នើយ ភួយ និងឈុតគេងស្រាប់

តារាងរាយមុខកាហ្វេជាច្រើនមុខ

ការសំរាក មើលទូរទស្សន៍ ជាមួយនឹងការផ្តល់ឲ្យ នូវតែ ឬកាហ្វេ

អាហារ និងបង្អែម ដែលមានរសជាតិឈ្ងុយឆ្ញាញ់

ជណ្តើរឡើងទៅកាន់ បន្ទប់ថ្នាក់ពាណិជ្ជកម្ម (Business Class)

អាចប្តូរពីបន្ទប់អង្គុយលេង ទៅជាបន្ទប់គេង យ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល

បន្ទប់២បញ្ចូលចូលគ្នា ធ្វើឲ្យគ្រែគេង កាន់តែធំទូលាយ



អ្នកអាចចុចប៊ូតុង "Dot Not Disturb" នៅពេលដែលមិនចង់ ឲ្យអ្នកណាមករំខាន

បន្ទប់ទឹកលំដាប់ "Suites Class" មានលក្ខណៈ ទំនើបទាន់សម័យ

នៅពេលចង់ប្តូរសំលៀកបំពាក់ អ្នកអាចទាញបន្ទះក្តារ នៅពេលលើបន្គន់ ហើយអាចអង្គុយពីលើបាន

ការផ្តល់ឲ្យស្ករសូកូឡា ជាអាហារសម្រន់

លោកអ្នកអាចហៅ ភេសជ្ជៈពេលព្រឹក បានគ្រប់ប្រភេទ តាមតម្រូវការ

ការផ្តល់ឲ្យនូវ អាហារ និងបង្អែមយ៉ាងសម្បូរបែប

រូបភាពក្នុងបន្ទប់ បើករនាំងខ័ណ្ឌកណ្តាល

រូបភាពក្នុងបន្ទប់តែមួយ ទាំងពេលអង្គុយ និងពេលគេង

ប្រភព៖ Business Insider


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម