មន្ទីរពេទ្យ មួយនៅថៃ រកឃើញ វិធីព្យាបាលជំងឺ អ៊ីបូឡាហើយ!
ថៃ៖ វេជ្ជបណ្ឌិត ជាច្រើននាក់ នៅក្នុងមន្ទីរពេទ្យ Siriraj នៃសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់ថា ពួកគេ បានរកឃើញ សារធាតុថ្មីម្យ៉ាង ដែលអាច ព្យាបាល អ្នកមានផ្ទុកជំងឺ អ៊ីបូឡា បានហើយ។
នៅក្នុង សិន្នសិទកាសែត ដែលបានធ្វើឡើង ក្នុងថ្ងៃទី ២ តុលា នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Siriraj បានធ្វើការ ប្រកាសថា ពួកគេបាន ពិសោធន៍ចេញជាសារធាតុថ្មី ដែលចាក់បញ្ចូល ក្នុងខ្លួនមនុស្ស ដើម្បីប្រឆាំងនឹងជំងឺ អ៊ីបូឡា ដែលវាតូចល្មម អាចចាក់ បញ្ចូល ក្នុងកោសិកា ហើយវានឹងចូលទៅ ប្រឆាំងនឹងវីរុសអ៊ីបូឡា ដែលមាននៅក្នុងកោសិការបស់ មនុស្សដែលបានឆ្លងជំងឺនេះ តែម្តង។
យោងតាមការស្រាវជ្រាវនេះ គ្រូពេទ្យថៃ បាននិយាយថា ពួកគេបាន ធ្វើការពិសោធន៍ ដោយប្រើប្រាស់ ហ្សែន របស់មនុស្ស និងប្រើប្រាស់ គំរូនៃវីរុសដែលស្រដៀងបំផុត នឹងវីរុស ជំងឺអ៊ីបូឡា ប៉ុន្តែ មិនបានប្រើប្រាស់គំរូនៃ វីរុសជំងឺអ៊ីបូឡា ពិតនោះទេ។
គ្រូពេទ្យថៃបាន លើកឡើងបន្តថា ជំហាន បន្ទាប់នឹងយកសារធាតុដែល រកឃើញនេះ ទៅចាក់ពិសោធន៍ ជាមួយសត្វ ជាមុនសិន បន្ទាប់មក នឹងសាកល្បងចាក់ឲ្យមនុស្ស។ ប្រសិនបើការ ព្យាបាលនេះ ទទួលបានជោគជ័យ នឹងត្រូវផលិត ក្នុងបរិមាណដ៏ច្រើន ផងដែរ។
គ្រូពេទ្យក្នុង មន្ទីរពេទ្យនេះ បញ្ជាក់ទៀត ថាពួកគេអាចនឹង ចំណាយពេល មួយឆ្នាំ ដើម្បីអភិវឌ្ឍន៍ សារធាតុនេះ ហើយពួកគេក៏ចង់ ទទូច ដល់ ស្ថាប័ន ឪសថសាស្ត្រថៃ ជួយជំរុញ ដំណើរការ ពិសោធន៍សារធាតុនេះ ដោយពន្យា នៃការធ្វើពិសោធន៍ ថ្នាំដទៃសិន។ គួរបញ្ជាក់ដែរថា ការ ស្រាវជ្រាវ សារធាតុនេះ នឹងធ្វើឡើងដោយ ក្រុមជីវសាស្ត្រ Siam (Siam bioscience) និង មានការចូលរួម ពីក្រុមឱសថសាស្ត្រ ថៃ-គុយបា ដែលនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ ។
ការស្រាវជ្រាវថ្មីនេះ នឹងមានលទ្ធផលល្អ ដោយទទួលបាន គុណភាព និង ប្រសិទ្ធភាព ជាងវិធីព្យាបាលផ្សេងទៀត នេះបើតាម សំដីវេជ្ជបណ្ឌិត ក្នុងមន្ទីរពេទ្យនេះ។ ទោះបីជាយ៉ាងណាក្តី នាពេល ថ្មីៗនេះមិនទាន់មាន វាក់សាំង ឬ ថ្នាំសំរាប់ ព្យាបាលជំងឺ អ៊ីបូឡានៅឡើយ ប៉ុន្តែក៏មាន ការធ្វើពិសោធន៍ថ្នាំ មួយប្រភេទឈ្មោះ ZMapp ផងដែរ៕
រូបភាពៈ សិន្នសីទកាសែតបង្ហាញពីការរកឃើញវិធីព្យាបាលជំងឺអ៊ីបូឡាថ្ងៃ០២ តុលា
ប្រភព Channelnewsasia
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!