ផែ សុផាន់ណា បញ្ចេញប្រតិកម្ម លើការ ចាក់បញ្ចាំងរឿងភាគថៃ លើកញ្ចក់ទូរទស្សន៍ខ្មែរ
ភ្នំពេញ៖ មួយរយៈក្រោយនេះ បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថា ខ្សែភាពយន្តថៃ និងចាប់ ផ្តើមចាក់ បញ្ចាំងជាសាធារណៈ នៅលើ កញ្ចក់ទូរទស្សន៍ខ្មែរជាថ្មីម្តងទៀត ដូចកាលពី១០ ឆ្នាំ មុននោះ គេសង្កេតឃើញថា មានអ្នកសិល្បៈជាច្រើន បានបញ្ចេញប្រតិកម្ម មិនពេញ ចិត្ត និង ស្នើរឲ្យក្រសួងពិចារណា លើរឿងនេះម្តងទៀត ហើយនៅក្នុងនោះ តារាសម្តែងរាងខ្ពស់ស្រឡះ រូបសង្ហារ លោក ផែ សុផាន់ណា ក៏បានរំលេចសារបង្ហាញ ពីអារម្មណ៍ មិនពេញចិត្តលើការ ចាក់បញ្ចាំង រឿងភាគថៃនេះផងដែរ ។
ជាការពិតសម្រាប់ ការវិលត្រឡប់មក ចាប់ផ្តើមចាក់បញ្ចាំង ខ្សែភាពយន្តថៃជាថ្មី នៅលើកញ្ចក់ ទូរទស្សន៍ នេះគឺមាន សិល្បករ- សិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្ត ចំពោះរឿងនេះឡើយ ដោយនៅក្នុងនោះ តារាសម្តែងប្រុសសង្ហារ លោក ផែ សុផាន់ណា ក៏បានបញ្ចេញសារខ្លីមួយ បង្ហោះនៅលើ Facebook ដោយលោកនិយាយរៀបរាប់ឲ្យដឹងថា “ថ្ងៃនេះខ្ញុំសូមបញ្ចេញមតិ និងអំពាវនាវដល់មិត្ត ទាំងអស់គ្នា និងក្រសួងវប្បធម៏ ចំពោះការ បញ្ចាំងរឿងភាគថៃ នៅលើទូរទស្សន៏ ។ ការបញ្ចាំងរឿងភាគថៃ បានធ្វើ ឲ្យប៉ះពាល់ ដល់ ការងារ និងអារម្មណ៍របស់អ្នកសិល្បៈខ្មែរជាច្រើន ពីព្រោះការបញ្ចាំងរឿងភាគថៃ បានធ្វើអោយ បាត់បង់ ប្រជាប្រិយ និងការគាំទ្រពីទស្សនិជនខ្មែរ មកលើរឿងភាគខ្មែរក៏ដូចតារាខ្មែរ” ។
លោកបានបន្តទៀតថា “ខ្ញុំដឺងថារឿងភាគខ្មែរនៅ មានកំរិតដែលមិនទាន់ អាចប្រៀបជាមួយ រឿងភាគថៃបានទេ ប៉ុន្តែយើងកំពុងតែ ព្យាយាម ធ្វើឲ្យល្អទោះបីលំបាក យ៉ាងណាក៏ដោយ ។ តារាខ្មែរមិនថាខ្ញុំ ឬតារាផ្សេងទៀតទេ សុទ្ធតែស្រឡាញ់និង ចង់ឲ្យសិល្បៈខ្មែរ រីកចំរើនទាំងទទួលបានថវិកាតិចតួច ថតមួយរឿងបានលុយមិនស្មើរ តារាគេថតមូយថ្ងៃផង តែនៅតែ ព្យាយាមធ្វើអោយល្អ។ ចំពោះរឿង ភាគ កូរ៉េ ហ្វីលីបពីន អាមេរិក មិនទាស់ទេ ពីព្រោះវប្បធម៌ពួកគេខុសគ្នាពីខ្មែរយើង។ ដូចនេះក្រសួងវប្បធម៌ និងស្ថានីយទូរទស្សន៍ សូមមេត្តា គិតពិចារណាម្តងទៀត អគុណចំពោះការអាននិង share បន្ត ពីខ្ញុំ ផែ សុផាន់ណា”។
តាមរយៈពាក្យសម្តីខ្លីបង្កប់ ដោយអត្ថន័យជ្រាលជ្រៅ ផុសចេញពីទឹកចិត្តអ្នកសិល្បៈខ្មែរដែល លោក ផែ សុផាន់ណា បានរៀបរាប់ ខាងលើនេះ បានសរបញ្ជាក់ច្បាស់ ហើយថាអ្នកសិល្បៈខ្មែរ ស្ទើរតែគ្រប់គ្នា គ្មានអ្នកណាចង់ឲ្យវិស័យភាពយន្តថៃ វិលមកចាក់បញ្ចាំង ដូចមុនទេ ព្រោះពួកគេមានការព្រួយបារម្មណ៍ថា ភាពយន្តថៃអាចធ្វើឲ្យភាពយន្តខ្មែរ ធា្លក់ចុះស្ទើរតែហៅមិនឮ ដូចកាលពី១០មុន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!