ចេញបាត់ពីផ្ទះ អស់មួយព្រឹកធំ សមត្ថកិច្ច ប្រទះ ឃើញសព ក្នុងវាលស្រែ
កំពង់ចាម ៖ សពស្ត្រីម្នាក់ត្រូវបាន ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប្រទះឃើញ ដេកស្លាប់ក្នុងវាលស្រែ ចម្ងាយ ប្រហែល១៥០០ម៉ែត្រ ពីវត្តជយោ ដោយមិនដឹងមូលហេតុ បន្ទាប់ពីស្រ្តីរូបនេះ ចេញបាត់ពីផ្ទះតាំងពីវេលាម៉ោង ៩ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាន ទទួលពត៌មានថា មាន បាត់មនុស្ស ម្នាក់ឈ្មោះ ឃីន បុល ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិជយោ ឃុំជយោ ដោយ បានចេញពីផ្ទះតាំងពី ម៉ោង៩៖០០នាទីព្រឹក មិនឃើញ ត្រឡប់មកផ្ទះវិញ ហើយសមត្ថកិច្ច និងប្រជាពលរដ្ឋ បានដើររក រហូតដល់ ម៉ោង១៧ និង ៣០នាទី ទើបយើប្រទះឃើញសាកសព នៅចំណុចវាលស្រែ តំបន់ច្រឡៃ ចំងាយប្រហែល ១៥០០ ពីវត្តជយោ ក្នុងភូមិជយោ ឃុំជយោ ។
ករណីខាងលើនេះ មន្ត្រីជំនាញនិងប៉ុស្ដិ៍ បាននឹងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែង មូលហេតុ ពិតប្រាកដ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!