ស៊ុន ណារីម៉ូនីកា ថាអ្នកមានលុយ នៅតែនឹកស្តាយខ្លួននាង
រាជធានីភ្នំពេញ ៖ អ្នកនាងស៊ុន ណារីម៉ូនីកា បានមកលេងស្រុកកំណើតបន្ទាប់ពីទៅរស់នៅ ប្រទេស បារាំង តាំងពីឆ្នាំ២០០៨មក ។ ទៅកសាងជីវិតនៅ លើទឹកដីបារាំងអស់ រយៈពេល ជាច្រើនឆ្នាំ តែអ្នកនាងស៊ុន ណារីម៉ូនីកា នៅតែមានឈ្មោះ ជាស្ត្រីមេម៉ាយដដែល គឺអត់ទាន់មាន អ្នកថែទាំក្នុង វ័យចំណាស់ទេ ។
ក្នុងជំនួបផ្ទាល់ជាមួយអ្នកយកព័ត៌មានកោះសន្តិភាពក្នុងឱកាសសម្តែង ជាតារាកិត្តិយស នៅស្ថានីយ ទូរទស្សន៍អប្សរា កាលពីពេល ថ្មីៗនេះ អ្នកនាងស៊ុន ណារីម៉ូនីកា បញ្ជាក់ថា នៅប្រទេសបារាំងនា ងនៅតែចាប់ អាជីពចម្រៀងដូចពីមុន ។ លើសពីនេះ នាងធ្វើជាអ្នក រៀបចំកម្មវិធីសម្តែង ដោយអញ្ជើញ អ្នកសិល្បៈពីក្នុង ស្រុកខ្មែរទៅសម្តែង ។ ពេលនេះនាងកំពុង សម្លឹងមើល តារាចម្រៀង និងតារាសម្តែង ណា ដែលមានប្រជាប្រិយភាព នាំយក ទៅសម្តែងនៅប្រទេសបារាំង ។
តារាចម្រៀងវ័យចំណាស់រូបនេះ និយាយថា «ទំនងគេថាខ្ញុំមានប្តីថ្មី បានជាទៅសោយ សុខនៅ ប្រទេស បារាំង បានជាចោល អាជីពសិល្បៈ លេចមុខលេចមាត់ នៅស្រុកខ្មែរ តែមកទល់ពេលនេះ ខ្ញុំអត់ទាន់ បើកចិត្ត បើកបេះដូង ទទួលយកបុរស ណាមកស្អំចិត្ត ស្អំកាយទេ ។ នាងខ្ញុំមិនទទួល យកជាដាច់ខាត ដោយតាំងពីប្តី នាយជ្រុញស្លាប់មក គឺនៅមេម៉ាយរហូត ព្រោះមានកូន ប្រុស២នាក់ និងមានអាយុច្រើន ទៅហើយ។ ណាមួយកូន ប្រុសទាំង ២ក៏ពេញ កំលោះទៀត មិនទទួលទេប្តីថ្មី នៅខ្លួនមួយស្រួល ទៅណាមកណា សប្បាយចិត្ត ។ បើនិយាយដល់ ចំណុចនេះគឺមិនខ្វះទេ កាលពីខ្ញុំនៅ ប្រឡូក សិល្បៈ ក្នុងស្រុកខ្មែរ ដើរលេងកំប្លែង ជាមួយនាយកុយ នាយក្រឹមនៅ ត្រើយម្ខាងមាន អ្នកមានៗជា បុរសធ្វើការធំ ជាថៅកែ ស្ម័គ្រចិត្តសុំ ស្រលាញ់ជា គូកំណាន់ចិត្ត ឱ្យលុយ ឱ្យឡាន ឱ្យផ្ទះ ធានាឱ្យរស់ស្រួលមិនលំបាក ឡើយ បើខ្ញុំឆ្លើយថាព្រម ឬចាស ប៉ុន្តែម៉ូនីកា មិនដែលយកចិត្តទុក ដាក់បាក់នឹងការអូសទាញ ជាមួយ ទឹកប្រាក់ ដុល្លារវ័ណ្ឌកនោះទេ ។ ខ្ញុំសុខចិត្តដើរស ម្តែងច្រៀង រាំរកលុយពីសិល្បៈ លក់សំឡេង ចិញ្ចឹមកូន មិនលោភលន់ ទ្រព្យគេ ប្តីគេនាំឱ្យភរិយា គេមិនពេញចិត្តតាម រករឿងដូចស្រមោលរត់ តាមព្រឺខ្លួន នោះឡើយ ។
មកដល់ពេលនេះមានបុរសមួយចំនួនស្តាយរូបនាងខ្ញុំ គេថានៅតែស៊ុន ណារីម៉ូនីកា មួយទេ រឹងទទឹង ជាងគេ ចង់បានប៉ុន្មាន ម៉ឺនដុល្លារ ក៏ឱ្យដែរ តាមយកឱ្យបាន ទោះជាចាស់ ក៏ដោយ។ ប៉ុន្តែមិនអាចទេ នាងខ្ញុំមិនមែនជា ទំនិញបែបនេះឡើយ បើចេះខ្វារកចង់ បានលុយដុល្លារពីអ្នក មានច្បាស់ជាមានលឿន នឹងគេមិនខាន ។ ពីមុនដូចដឹងស្រាប់ហើយ តែងខ្លួន យេៗមិនណយដែរ តែបានតែសភាព ខាងក្រៅ ប៉ុណ្ណោះ ក្នុងចិត្តក៏ដឹង អ្វីល្អអាក្រក់ដែរ» ។
ទោះបីបានទៅនៅប្រទេសបារាំងក្តី ប៉ុន្តែអ្នកនាងស៊ុន ណារីម៉ូនីកា និយាយថា ស្រុកកំណើតធ្លាប់កម្សត់ តស៊ូក្នុង អាជីពសិល្បៈ ទម្រាំមាន ឈ្មោះល្បី ដូច្នេះមិន អាចបំភ្លេច មិនអាចចោលបានទេ នាងនៅតែ ស្រលាញ់ និងនឹករលឹក ។ ដូច្នេះហើយទើបក្នុង រយៈពេលជិត ១០ឆ្នាំដែលនាង រស់នៅស្រុកគេ តែងតែឆ្លៀតពេល មកលេងស្រុកកំណើត ជាច្រើនដង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!