រដ្ឋមន្ត្រី ការបរទេសចិន បានធ្វើការព្រមាន ហ្វូងបាតុករ នៅក្នុងទីក្រុងហុងកុង

 
 

ហុងកុង៖ ប្រភព ពីសារព័ត៌មាន BBC ចុះផ្សាយ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចេញសេចក្តីព្រមានមួយ ប្រឆាំងនឹង ការធ្វើ បាតុកម្មខុសច្បាប់ របស់ ហ្វូងបាតុករនៅក្នុងទីក្រុង ហុងកុង។

ប្រភពដដែល ឲ្យដឹងថា សិស្សនិស្សិតជាច្រើនសិបនាក់ បានផ្ទុះកំហឹង និង នាំគ្នាប្រមូលផ្តុំ តវ៉ាតាមទីសាធារណៈ នៅក្នុងទីក្រុងហុងកុង ក្រោយពីមានការមិនពេញចិត្ត នឹងផែនការណ៍ បោះឆ្នោតរបស់ប្រទេសចិន សំរាប់ឆ្នាំ២០១៧។ លើសពីនេះទៀត ចលនានៃហ្វូង បាតុករទាំងនេះ នូវបានទាមទារ ឲ្យលោកនាយកប្រតិបត្តិ CY Leung ចុះចេញពីតំណែង ផងដែរ។ ប្រភពបាន បន្តថា ពួកហ្វូងបាតុករ នូវបាននិយាយ ទៀតថា ពួកគេនឹងចាប់ផ្តើម ចូលកាន់កាប់ទីតាំង អគារនានា របស់រដ្ឋាភិបាល ប្រសិនបើ លោក Leung មិនលាលែងពីតំណែង ឲ្យបានមុន យប់ថ្ងៃព្រហស្បតិ៍ ទេនោះ។

គួររំលឹកដែរថា ហ្វូងបាតុករ បានប្រមូលគ្នា បានដល់ទៅជាង ៣ពាន់នាក់ ក្នុងរយៈពេល តែមួយយប់ ដើម្បីធ្វើការតវ៉ា ប្រឆាំងនៅខាងក្រៅ ការិយាល័យ ធ្វើការ របស់ លោក Leung។ ក្នុងនោះដែរ ប៉ូលីសជាច្រើន បានបង្ហាញវត្តមាន នៅទីនោះ ដើម្បីការពារអាគារដែលជា ការិយាល័យធ្វើការ របស់មន្ត្រីក្នុងជួររដ្ឋាភិបាល៕


ហ្វូងបាតុករ ក្នុងទីក្រុងហុងកុង

ហ្វូងប៉ូលីសមកការពារតំបន់មានហ្វូងបាតុករ ប្រឆាំងតវ៉ា

ប្រភព៖ BCC


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម