ស្ត្រី​ម្នាក់​សង្ស័យ​កូនប្រុស​ចិញ្ចឹម​វាយ​សម្លាប់​ប្លន់​យក​ប្រាក់​​

 
 

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ ក្រោយពេលដឹក ទៅសង្គ្រោះ នៅមន្ទីរខេត្ត ដែលករណីនេះ មន្ត្រីនគរបាល បានសន្និដ្ឋាន ជាជំហានដំបូងថា សង្ស័យជាអំពើ ប្លន់យកប្រាក់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ តុលា ២០១៤ នៅចំណុច ជើងភ្នំត្រពាំងមាស ស្ថិតក្នុងភូមិ ត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ជាង សុវណ្ណារិទ្ឋ អធិការស្រុក បរិបូរណ៍ បាននិយាយថា ស្ត្រីរងគ្រោះ រូបនោះ មានឈ្មោះ វ៉ាន់ យៀង អាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅ ក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ ស្ត្រីរូបនោះ មានកូន៦នាក់ ប្រុស៣ ស្រី៣ ប៉ុន្តែកូនបានបែក មានប្តីប្រពន្ធ អស់ហើយ និងខ្លះ ទៅធ្វើការ នៅប្រទេសថៃ ។

មុនពេលស្លាប់ ស្ត្រីរងគ្រោះ រស់នៅជាមួយ កូនប្រុសចិញ្ចឹមម្នាក់ ឈ្មោះ រ៉ា អាយុ២១ឆ្នាំ ប្រកបរបរ វ៉ៃថ្មភ្នំលក់យកប្រាក់ នៅស្រុកកំពង់លែង តែពេលនេះ កូនប្រុសចិញ្ចឹម រូបនោះ បានរត់គេចខ្លួន បាត់ហើយ។

លោកអធិការ បានបន្តថា លោកមិនបានដឹងថា រឿងហេតុកើតឡើង របៀបណានោះទេ ព្រោះវាបានកើតឡើង នៅស្រុកកំពង់លែង ។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ តុលា ២០១៤នេះ មន្ត្រីនគរបាល បច្ចេកទេស បានទៅពិនិត្យ សពស្ត្រីរងគ្រោះ នៅលំនៅឋាន បានឃើញមានស្នាម មុតជ្រៅ នៅក្រោមត្រចៀក ដែលពេទ្យ បានដេរ៣ថ្នេរ និងមានស្នាម បាក់ឆ្អឹងជំនី ចំនួន២ ហើយនៅកន្លែង កើតហេតុ សមត្ថកិច្ច បានរកឃើញ ដំបងមួយកំណាត់ និងដែកថ្នាំង អំពៅ១កំណាត់ ដែលសមត្ថកិច្ច សង្ស័យថា ស្ត្រីរងគ្រោះ ត្រូវជនសង្ស័យ វាយប្លន់យកប្រាក់។

លោក ឈឺន សុធី  មន្ត្រីនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ដែលបានចុះ ទៅពិនិត្យកន្លែងកើតហេតុ បាននិយាយថា ចំពោះរឿងកូនចិញ្ចឹម ឬកូនធម៌ស្អីនោះ គ្រាន់តែជាពាក្យ ឡប់ឡែខាងក្រៅទេ តាមពិត អ្នកទាំង២ បានយកគ្នា ជាប្តីប្រពន្ធលួចលាក់ យូរឆ្នាំហើយ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម