ពីកោះត្រល់ ទៅ ខេត្តសៀមរាប ជា ជើងហោះហើរ ថ្មី របស់ក្រុមហ៊ុន អាកាសចរណ៍ វៀតណាម

 
 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម “Vietnam Airlines” បានប្រកាសជាផ្លូវការ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា កន្លងទៅនេះ នូវការបើកដំណើរការ ជើងហោះហើរ អន្តរជាតិថ្មី ចំនួន២ រវាងកោះត្រល់ (Phu Quoc Island) និងតំបន់ អាស៊ីអាគ្នេយ៍ ចំនួន២។

ជើងហោះហើរថ្មីនេះ នឹងធ្វើដំណើរ ចេញពីកោះត្រល់ (Phu Quoc Island) ដែលជាកោះធំជាងគេ ក្នុងប្រទេសវៀតណាម ទៅកាន់ ប្រទេសសឹង្ហបុរី និងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប គឺជាខេត្ត ដែលស្ថិតនៅ ភាគពាយ័ព្យ នៃប្រទេសកម្ពុជា ហើយជារមណីយដ្ឋាន ដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគេនិយមមកកំសាន្ត និងស្គាល់គ្រប់គ្នា ថាជាតំបន់អង្គរ ជាពិសេសនោះ គឺប្រសាទអង្គរវត្ត តែម្តង។

ប្រាសាទអង្គរវត្ត

កោះត្រល់ ត្រូវបានគេស្គាល់ថា ជាឆ្នេរខ្សាច់ពណ៌ស និងមានអាហារសមុទ្រ ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់។

កោះត្រល់ (Phu Quoc Island)

យ៉ាងណាមិញ ជើងហោះហើរ ពីកោះត្រល់ ទៅកាន់ ប្រទេសសឹង្ហបុរី នឹងចាប់ផ្តើម ការហោះហើរ លើកដំបូង នៅថ្ងៃទី០២ ខែវិច្ឆិកា ក្នុងមួយអាទិត្យ ២ដង ដោយប្រើប្រាស់ យន្តហោះប្រភេទ Airbus A321។ រីឯជើងហោះហើរ ពីកោះត្រល់ ទៅកាន់ ខេត្តសៀមរាប នឹងចាប់ផ្តើម ការហោះហើរ លើកដំបូង នៅថ្ងៃទី១៨ ខែធ្នូ ក្នុងមួយអាទិត្យ ៣ដង ដោយប្រើប្រាស់ យន្តហោះប្រភេទ ATR-72។

យន្តហោះប្រភេទ Airbus A318, A319, A320 ឬ A321


យន្តហោះប្រភេទ ATR-72

ជើងហោះហើរថ្មី ទាំង២ ដែលហោះចេញ ពីកោះត្រល់នេះ គឺជាការបើកដំណើរការ លើកដំបូង របស់ក្រុមហ៊ុន អាកាសចរណ៍ Vietnam Airlines។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមនេះ នឹងបង្កើតជើងហោះហើរ ចេញពីកោះត្រល់ ទៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ តែម្តង។

ចំពោះតម្លៃសំបុទ្រវិញ ជើងហោះហើរ ពី កោះត្រល់-ប្រទេសសឹង្ហបុរី (ទៅវិញទៅមក) មានតម្លៃត្រឹមតែ ៣៨៨,០០០ដុង ឬ ១៨ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ រីឯជើងហោះហើរ ពី កោះត្រល់-ខេត្តសៀមរាប (ទៅវិញទៅមក) មានតម្លៃ ១,៣៣លានដុង ឬ ៦៣ដុល្លារ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥៕

បញ្ជាក់៖ តម្លៃសំបុត្រនេះ មិនរាប់បញ្ចូល ថ្លៃពន្ធ


ប្រភព ៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម