សមត្ថកិច្ច​ស្រុក​វាល​វែង​ឃាត់ខ្លួន​អ្នកស៊ី​ឈ្នួល​ចាំ​ចម្ការ​កញ្ឆា​ម្នាក់

 
 

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច ស្រុកវាលវែង ធ្វើការឃាត់ខ្លួន បុរសម្នាក់ ជាអ្នកស៊ីឈ្នួល ចាំចម្ការកញ្ឆាឱ្យគេ កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី០១ តុលា ២០១៤ ស្ថិតនៅចំណុច ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដោយរឹបអូសកញ្ឆា បានចំនួន មួយគីឡូក្រាម ផងដែរ ។

ប្រភពឱ្យដឹងថា បុរសខាងលើ ឈ្មោះ សោ រិទ្ធី អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។

លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាល ស្រុកវាលវែង ឱ្យដឹងថា មុននោះប៉ុន្មានថ្ងៃ មានប្រជាពលរដ្ឋ បានទៅរាយការណ៍ថា នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ក្នុងដីចម្ការមួយកន្លែង មានដាំដើមកញ្ឆា ជាច្រើនដើម ។ ដោយដឹងថា ដើមកញ្ឆា ជាប្រភេទ គ្រឿងញៀន ដែលច្បាប់ហាមឃាត់ មិនឱ្យដាំ ទើបនៅវេលារសៀល លោកបានដឹកនាំ កម្លាំងនគរបាលស្រុក និងនគរបាល ប៉ុស្តិ៍អន្លង់រាប ចុះទៅដល់ ចម្ការកញ្ឆានោះ ដោយឃើញបុរសម្នាក់ កំពុងចាំមើលថែទាំ នៅទីនោះ ។

សមត្ថកិច្ច បានឃាត់ខ្លួន និងធ្វើការសួរនាំ រួមជាមួយកញ្ឆាស្ងួត ទម្ងន់១២គីឡូក្រាម ផងដែរ ។ ចំពោះដើមកញ្ឆាស្រស់ ចំនួន៤០០ដើមទៀត ក្នុងចម្ការ ត្រូវកម្លាំងយើងកាប់ និងដុតចោល គ្មានសល់ នៅនឹងកន្លែងកើតហេតុ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម