សមត្ថកិច្ចចាប់បាន ជនក្លែងជាសង្ឃ ៤នាក់ និងបុរសរត់ម៉ូតូម្នាក់នៅ ផ្ទះជួល បន្ទាប់ពីមានកាសង្ស័យ

 
 

រាជធានីភ្នំពេញ ៖ ជនក្លែងជាសង្ឃ ចំនួន៤នាក់ និងអ្នករត់រឺុម៉កម៉ូតូម្នាក់ ត្រូវកម្លាំងប៉ូលិស ពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបាន ត្រួតពិនិត្យឃើញ មានដែកឆាប ចុងស្រួចមួយ នៅជាប់នឹងខ្លួន ស្បង់ចីពរ បាត្រ សម្ភារពាក់ព័ន្ធ និងសង្ឃ មួយចំនួនទៀត ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ១ តុលា ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិ ប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន មុនពេលកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ បានរាយការណ៍ ប្រាប់សមត្ថកិច្ចថា មានក្រុមក្មេងស្ទាវ មួយលក្រុមវាយគ្នា ពេលនោះសមត្ថកិច្ច ក៏បានទៅពិនិត្យ ហេតុការណ៍នៅទីនោះ ក៏បានប្រទះឃើញ ជនក្លែងជាសង្ឃ ចំនួន៤នាក់ ជិះម៉ូតូពីរគ្រឿងឌុបគ្នា ក៏មានការសង្ស័យ និងបានធ្វើការ ត្រួតពិនិត្យ រកឃើញមាន ដែកឆាបចុងស្រួចមួយ នៅជាប់នឹងខ្លួន ស្បង់ចីពរ បាត្រ សម្ភារពាក់ព័ន្ធ និងសង្ឃ មួយចំនួនទៀត ហើយក៏ឈានទៅ ឆែកឆេរនៅផ្ទះជួល ចាប់ខ្លួនបុរសអ្នករត់ រឺុម៉កម៉ូតូម្នាក់ទៀត ។

ពេលនេះជនសង្ស័យទាំងអស់ កំពុងឃុំខ្លួននៅព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម