បាញ់១គ្រាប់ ប្លន់យកម៉ូតូស្គូពី របស់និស្សិតស្រីម្នាក់ បានសម្រេច
រាជធានីភ្នំពេញ ៖ នារីម្នាក់ជា និស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ទើបនឹងចេញពីរៀន ជិតដល់ផ្ទះហើយ ត្រូវជនប្រដាប់អាវុធ ភ្ជង់ប្លន់យកម៉ូតូ ស្គូពីមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍បាញ់ប្លន់ យកម៉ូតូនេះ កើតឡើងកាល ពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី០១ តុលា នៅតាមផ្លូវបេតុង ស្ថិតក្នុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នារីជាម្ចាស់ម៉ូតូមានឈ្មោះ អៀង សុខនិមល អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ស្នាក់នៅ ភូមិកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នាងជិះម៉ូតូស្គូពី ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 1BD-5853 ទើបនឹងចេញ ពីសាលារៀន ធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ ដោយបើក ពីត្បូងទៅជើង ពេលជិះជិតដល់ផ្ទះ នៅសល់ប្រមាណ ១០០ម៉ែត្រ គឺផ្លូវកែងមួយទៀត ដល់ផ្ទះហើយ ស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ជិះតាមកៀរផ្តួលម៉ូតូ ហើយដកកាំភ្លើងភ្ជង់ គំរាមប្លន់យកម៉ូតូ នាងព្រមប្រគល់ ម៉ូតូឲ្យហើយ ស្រាប់តែមាន ប្រជាពលរដ្ឋបើកទ្វារផ្ទះ ចេញមកបម្រុង ជួយអន្តរាគមន៍ ក៏ត្រូវជនប្រដាប់អាវុធ ដកកាំភ្លើងភ្ជង់ ហើយបាញ់ឡើងលើ គំរាមមួយគ្រាប់ រួចលើកម៉ូតូជិះចេញ ទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុ លោកអធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចុះទៅដល់ កន្លែងកើតហេតុ បានត្រឹមរើសសំបក កាទុស្សមួយគ្រាប់ និងសាកសួរនារីរងគ្រោះ រួចនាំយកទៅ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ភ្នំពេញថ្មី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!