អធិការខណ្ឌមានជ័យ ត្រូវអង្គភាព ប្រឆាំងអំពើពុករលួយ ចោទប្រកាន់ ថាបានប្រព្រឹត្តល្មើសច្បាប់ចំនួន ៨ករណី ពាក់ព័ន្ធនឹងការកិបកេង លុយចំនួន ជាង២៧១លានរៀល
រាជធានីភ្នំពេញ ៖ លោក ហីុ ណារិន អធិការនគរបាល ខណ្ឌមានជ័យ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការចោទប្រកាន់ ថាបានប្រព្រឹត្ត ល្មើសច្បាប់ចំនួន ៨ករណី ពាក់ព័ន្ធនឹងការ កិបកេងលុយ ចំនួនជាង ២៧១លានរៀល នេះបើយោងតាម គេហទំព័ររបស់ អង្គភាពប្រឆាំង អំពើពុករលួយ ដែលចេញផ្សាយ នៅថ្ងៃទី ១ តុលា ២០១៤ នេះ ។
តាមគេហទំព័រ ដដែលនេះ បានឱ្យដឹងថា ករណី៨ចំណុច ដែលអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការចោទប្រកាន់ ទៅលើការប្រព្រឹត្ត ខុសច្បាប់របស់ លោក ហីុ ណារិន នោះរួមមាន ទី១. ការបើកយកប្រាក់ខែ មន្រ្តីដែលអវត្តមាន ពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៤ និងមន្រ្តីនគរបាល ដែលអសកម្ម ពីឆ្នាំ២០០៦ ដល់២០១៤, ទី២. ការតម្រូវឱ្យ ប្រជាពលរដ្ឋ បង់លុយក្នុងការធ្វើ សៀវភៅស្នាក់នៅ (ក២) មួយក្បាលចំនួន ៥មឺុនរៀល សៀវភៅគ្រួសារ មួយក្បាលចំនួន ៥មឺុនរៀល និងចុះឈ្មោះសមាជិកថ្មី ចំនួន២មឺុនរៀល, ទី៣. ការតម្រូវឱ្យមន្រ្តី ក្រោមឱវាទ ទិញអាវចំនាំងផ្លាត និងស្រោមកាំភ្លើងវែង, ទី៤. ការកេងយកប្រាក់ឧត្ថម កម្លាំងហ្វឹកហាត់ ការពារបាតុកម្ម ,ទី៥.ការតម្រូវឱ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្រ្តីមួយចំនួនបង់ប្រាក់រៀងរាល់ខែ ,ទី៦.ការទាមទារលុយពីម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារអត់ មានពន្ធ និង ការលក់ម៉ូតូ ដែលម្ចាស់ មិនដោះស្រាយ, ទី៧. ការប្រមូលលុយ ផាកពិន័យ លើសកំណត់ ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ ដោយគ្មាន ស្លាកលេខ មួក កញ្ចក់, និងទី៨. ការតម្រូវឱ្យបង់លុយ ពីវិវាទគ្រោះថ្នាក់ ចរាចរណ៍។
ដោយផ្អែកតាម ព័ត៌មានដែលទទួលបាន ពីសាក្សី ដែលជាមន្ត្រីនគរបាល និងប្រជាពលរដ្ឋ រស់នៅក្នុង ខណ្ឌមានជ័យ ក៏ដូចជាចម្លើយ សារភាពផ្ទាល់ របស់លោក ហ៊ី ណារិន ថាបានប្រព្រឹត្ត ល្មើសច្បាប់មែន ដោយបានកិបកេង ទឹកប្រាក់ជាង ២៧១លានរៀល សម្រាប់ជាប្រយោជន៍ ផ្ទាល់ខ្លួន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!