រថយន្តដឹក ទឹកសុទ្ធ បើកគេច កម្មករ រោងចក្រ រួចបន្តទៅបុក រថយន្ត មួយគ្រឿង ទៀត បណ្តាលឲ្យ រងរបួសធ្ងន់ ៤នាក់
កណ្តាលៈ រថយន្តដឹកទឹកសុទ្ធមួយគ្រឿង បានបើកទៅបុក កម្មកររោងចក្រពីនាក់ដែល កំពុងឈរលើផ្លូវ បណ្តាលឲ្យរងរបួស ហើយបានបើកបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើត ឡើង កាលពីវេលាម៉ោង១៨.៣០នាទី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុច លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៤-២៥ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។
រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2O-9320 ប្រភេទ១តោន ដឹកទឹកសុទ្ធ បើកបរដោយឈ្មោះ ប្រុស ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល រងរបួសបាក់ជើងខាងឆ្វេង និងជិះជាមួយម្នាក់ទៀត ឈ្មោះហ៊ន ផាន់ណាក់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិពាមខ្វាវ ឃុំដំបូរូង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ រងរបួសស្រាល។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្ក បើកមកពីទិសខាងលិច មកកើតលុះដល់ចំណុចខាងលើ បានគេចពីកម្មកររោងចក្រ ដែលឈរលើថ្នល់ ឈ្មោះព្រឿង ចាន់នី ភេទស្រី អាយុប្រហែល២៣ឆ្នាំ និងឈ្មោះ អោក គឹមសឿន ភេទស្រី អាយុ២៣ឆ្នាំ មុខកម្មកររោងចក្រ របួសស្រាល ហើយរថយន្តនោះក៏បានជ្រុលចង្កូតទៅ
បុក រថយន្ត១គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខកំពង់ធំ 3A-1368 បើកបរដោយឈ្មោះអ៊ូរ ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកណ្ដាលឃុំវ័រស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជារថយន្តប្រភេទដឹកទំនិញធន់ធំ) ដែលបើក ពីទិសខាងកើតមក ទិសខាងលិចក្នុង ទិសដៅបញ្ច្រាសគ្នា ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!