ទង្វើសាមញ្ញ ៤យ៉ាង របស់អ្នក ដែលធ្វើឲ្យសមត្ថភាព ខួរក្បាល ក្នុងការ ចងចាំឆាប់ ចុះខ្សោយ!

 
 

បរទេស៖ ភាគច្រើនមនុស្ស ជាច្រើនតែងតែ ភ្លេចខ្លួនមិនបាន យកចិត្តទុកដាក់ ក្នុងការថែរក្សា សុខភាពរបស់ពួកគេ នោះឡើយ។ ហើយអ្វីដែល សំខាន់នោះគឺ សមត្ថភាពខួរក្បាល ក្នុងការចងចាំ ប្រិយមិត្តមានដឹងទេ មានទង្វើមួយចំនួន ដែលអ្នកធ្វើជា រៀងរាល់ថ្ងៃ ដែលវាបានប៉ះពាល់ យ៉ាងខ្លាំងទៅដល់ ខួរក្បាល ហើយនាំឲ្យសមត្ថភាព ក្នុងការចងចាំ របស់អ្នកចុះខ្សោយ។

ដូច្នេះហើយ ខ្មែរឡូតក៏បាន លើកយកមកបង្ហាញ នូវទង្វើទាំងនោះ ដែលប្រិយមិត្ត គួរតែជៀសវាង ដើម្បីកុំឲ្យ ការចងចាំរបស់ អ្នក ឆាប់អន់ខ្សោយ។ តោះចង់ដឹង ទៅមើលទាំងអស់គ្នា៖

១.គេងមិនគ្រប់គ្រាន់



នេះគឺជាបញ្ហាចំបង មួយសម្រាប់មនុស្ស ជាច្រើនដែលពិបាក ក្នុងការគេងលក់។ ខួរក្បាលរបស់យើង ពិតជាត្រូវការសម្រាក ដូច្នេះមានតែ ពេលដែលមនុស្ស គេងលក់ប៉ុណ្ណោះ ទើបខួរក្បាលអាច សម្រាកបាន។ នៅពេលដែលខួរក្បាល ទទួលបានការ សម្រាកមិនគ្រប់គ្រាន់នោះ វាធ្វើឲ្យបណ្តុំកោសិកា របស់ខួរក្បាល ឆាប់បាត់បង់ ជាហេតុធ្វើឲ្យ ការចងចាំចុះខ្សោយ។

២.ថតរូបច្រើនពេក


យោងតាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Fairfield បានឲ្យដឹងថា ប្រភេទមនុស្សដែល ចូលចិត្តថតរូប គឺបានបំផ្លាញនូវ សមត្ថភាពចងចាំ របស់ខ្លួន ដែលវាត្រូវបាន ហៅថា ផលអាក្រក់ពីការថតរូប។ អ្នកវិទ្យាសាស្រ្ត បានអះអាងថា ការថតរូប គឺបានបំផ្លាញ សមត្ថភាពនៃ ដំណើរការរបស់ ខួរក្បាល ព្រោះតែមនុស្សទាំងនោះ មិនបានដុសខាត់ ខួរក្បាលទៅលើ ការចងចាំ ដោយក្រសែភ្នែក និងការគិតឡើយ បែរជាខំប្រឹង ថតរូបដើម្បី ធ្វើឲ្យមាន ការនឹកឃើញទៅវិញ។

៣.ពោរពេញទៅដោយ ភាពតានតឹង



ភាពតានតឹងនៅ ក្នុងអារម្មណ៍បាន ជះឥទ្ធិពលអាក្រក់ យ៉ាងខ្លាំងទៅដល់ សុខភាពរបស់មនុស្ស ដូចជា ឆាប់ឡើងទម្ងន់, សម្ពាធឈាមឡើងខ្ពស់ និងមានបញ្ហាបេះដូង ក៏ព្រោះតែអ័រម៉ូន របស់ពួកគេ មិនមានដំណើរការ ដែលប្រក្រតី។ លើសពីនេះទៀត វាក៏បានធ្វើឲ្យ ការចងចាំរបស់ មនុស្សចុះខ្សោយផងដែរ។

៤.ទទួលទាន ជាតិអាល់កុល ច្រើនហួសកម្រិត



ថ្វីបើការទទួលទាន សារជាតិអាល់កុល ដូចជាស្រា, ស្រាបៀរ ជាដើម វាមានផលល្អ បន្តិចបន្តួចក៏ពិតមែន តែវាក៏មាន ផលប៉ះពាល់ទៅលើ សុខភាពផងដែរ។ ប្រសិនបើយើង ទទួលទាន វាហួសកម្រិត ទៅទៀតនោះវានឹង កាន់តែធ្វើឲ្យ យើងមានផលវិបាក មួយកម្រិតថែមទៀត ក្នុងនោះខួរក្បាល ក៏ទទួលរងផលប៉ះពាល់ យ៉ាងខ្លាំងផងដែរ ពីសារជាតិអាល់កុលនេះ ដែលវាអាច ធ្វើឲ្យមនុស្សឆាប់ភ្លេចភ្លាំង លែងចងចាំ និងវង្វេងវង្វាន់ ទៀតផង។

ទាំងនេះគឺជា ទង្វើដែលអាច បំផ្លាញសមត្ថភាព ខួរក្បាលជាពិសេស គឺការចងចាំ តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម