ស៊ាវ ឡុងនី សរសេរសារ ផ្អែមល្ហែម ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ លើកទី៥ ជាមួយស្វាមីនាង
សឹង្ហបុរី៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ជាថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី៥របស់ តារាសម្តែងស្រី ដ៏ល្បី គឺនាង Fann Wong និងលោក Christopher Lee ហើយពួកគេ ក៏បានចែករំលែក ភាពសប្បាយរីករាយ ជាមួយនឹង ការសរសេរសារ ដ៏ផ្អែមល្ហែម នៅក្នុងបណ្តាញសង្គមផងដែរ។
ប្រភពព័ត៌មាន បានឲ្យដឹងថា Wong បានបង្ហោះរូបថត គ្រួសាររបស់នាង ចូលក្នុង Instagram និង បានសរសេរថា "អ្នកទាំង២ជា កាដូដ៏អស្ចារ្យបំផុត សម្រាប់ជីវិតខ្ញុំ រីករាយខួប អាពាហ៍ពិពាហ៍របស់យើង លើកទី៥"។
មិនតែប៉ុណ្ណោះ លោក Lee ក៏បានសរសេរ អក្សរចិន លាយជាមួយ អង់គ្លេស ដែលមានន័យថា "ជូនចំពោះ អ្នកស្រី Lee ថ្ងៃនេះជា ខួបអាពាហ៍ ពិពាហ៍របស់យើង ។ អរគុណណាស់ សម្រាប់កាដូ ដ៏មានតម្លៃ ដែលឲ្យមកខ្ញុំ ហើយខ្ញុំស្រលាញ់កូនZed ជារៀងរហូត"។
បន្ថែមពីនេះទៅទៀត ចាប់តាំងពី Zed បានកើតមក គឺរូបគេបានទទួលកាដូ ដ៏មានតម្លៃជាច្រើន ពីមិត្តភក្តិ របស់ឪពុកម្តាយគេ មានដូចជា ស្បែកជើង ខោអាវ លុយ តុក្តតា និងក្រវិលពេជ្រមួយគូ ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែ Fan Wong នាងបានបង្ហោះរូបថតក្រវិលពេជ្រ និង សសេរថា "ម៉ាក់នឹង ថែរក្សាទុក ក្រវិលពេជ្រមួយ គូនេះ រហូតដល់កូនធំឡើង ហើយម៉ាក់នឹងឲ្យត ទៅកូន ប្រសារស្រី របស់ម៉ាក់"។
ជាមួយគ្នានោះដែរ លោក Lee ក៏បាននិយាយដែរថា "កូនប្រុសរបស់ខ្ញុំ ជាក្មេងដែលរឹងមាំ ដូចខ្ញុំ និងប្រពន្ធរបស់ខ្ញុំ។ ប៉ុន្តែគេមិនចេះ អត់ធ្មត់ នោះទេ ហើយយំខ្លាំងណាស់ នៅពេលគេឃ្លានម្តងៗ។ វាជាពេលវេលាដ៏ពិបាក ក្នុងការមើលថែណាស់ ប៉ុន្តែខ្ញុំគិតថា គេទើបតែ កើតបាន ២ខែ ដូច្នេះ វាលំបាកបែបនេះហើយ"៕
ប្រភព loliipop
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!