Jun.K ក្រុម 2PM ប្រឹងពេក រហូត របួសឆ្អឹងដងកាំបិត ត្រូវចូលដេក ពេទ្យ!

 
 

កូរ៉េខាងត្បូង៖  លោក Jun.K ដែលជាសមាជិកក្នុងក្រុមចម្រៀងប្រុស 2PM បានចូលមន្ទីរពេទ្យ ជាបន្ទាន់ បន្ទាប់ពីរូបគាត់ បានរងរបួស  ត្រង់ឆ្អឹងដងកាំបិត។

តាមសេចក្តីរាយការណ៍ ពីគេហទំព័រ Dkpopnews បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ក្នុងកម្មវិធី KBC cool FM ដែលផ្សាយតាម រំលក សំឡេង គឺមាន វត្តមានលោក Wooyong ជាសមាជិក ក្នុងក្រុម2PM បានមកនិយាយ បកស្រាយបំភ្លឺ ពីរឿងលោក Jun.K ដែល បានរង របួស ត្រូវនឹង ឆ្អឹងដងកាំបិតនោះថា "ហេតុអ្វី បានជា Jun.K  មិនអាចបង្ហាញមុខ ជាមួយនឹងខ្ញុំបាន ? ជាការពិត រូបគាត់ បានរងរបួសត្រង់ ឆ្អឹង ដង កាំបិត  ដែលត្រូវចូលមន្ទីរពេទ្យជាបន្ទាន់។ ចំពោះរឿងហេតុដំបូងនោះ គឺបានកើតឡើង នៅពេល យប់ ដែលពួកយើង បាននាំគ្នា ហាត់រាំ  ហើយ នៅ ពេលនោះដែរ Jun.K ហាក់ដូច ជាខំ ប្រឹងហាត់ណាស់ សម្រាប់ការប្រគំតន្រ្តី ។ ប៉ុន្តែស្រាប់តែភ្លាមៗនោះ រូបគាត់ក៏បាន ជួបបញ្ហាដ៏អាក្រក់ គឺឆ្អឹងដងកាំបិត របស់គាត់ ត្រូវរងប៉ះទង្គិចយ៉ាងខ្លាំង។ យ៉ាងណាមិញ ចំពោះកាលវិភាគ កាលពីម្សិលមិញ គាត់បាន រុំបង់របួស និងកំពុងតែសម្រាក ក្នុងមន្ទីរពេទ្យ នៅឡើយទេ"៕

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះ រឿងនេះ?



ប្រភព loliipop


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម