អ្នកគាំទ្រម្នាក់ ងប់ខ្លាំងមែនទែន នឹងរឿង «Harry Potter» រហូតអាច បំបែកឯតទគ្គកម្ម ពិភពលោក!
មិចស៊ីកូ៖ បុរសម្នាក់ រស់នៅក្នុងទីក្រុងមិចស៊ីកូ ត្រូវបានគេចុះឈ្មោះ ចូលក្នុងសៀវភៅ កំណត់ត្រាពិភពលោក កាលពីថ្ងៃច័ន្ទ បន្ទាប់ពី គាត់បានប្រមូលទិញទុក នូវវត្ថុរាប់ពាន់ ដែលច្រើនជាងគេលើ ពិភពលោក ទាក់ទងនឹង រឿងប្រឌិតកថា ដ៏ល្បីល្បាញ "Harry Potter" ។
លោក Menahem Asher Silva Vargas វ័យ៣៧ឆ្នាំ មុខរបរជាមេធាវី បានចំណាយ ពេលជិត ១៥ឆ្នាំ ដើម្បីព្យាយាមប្រមូលទិញ វត្ថុនានា ទាក់ទងនឹងភាពយន្ត និង សៀវភៅរឿង Harry Potter ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី J.K. Rowling និយាយអំពីសាច់រឿង របស់ក្រុមក្មេងៗ មួយក្រុម ទៅរៀនសិល្ប៍ វេនមន្ត ក្នុងពិភពវេនមន្ត ដ៏ចម្លែកមួយ។
បុរសនេះ បានប្រមូលទិញ វត្ថុនានារហូតដល់ពេញទាំង ពីរបន្ទប់របស់គាត់ ដែលក្នុងនោះ រួមមាន ទាំងរូបតុក្កតានានា ដំបងសិល្ប៍ រូបភាព តួអង្គក្នុងរឿង សៀវភៅរឿង ឌីសរឿង សំលៀកបំពាក់ ដែលតួអង្គពាក់ ក្នុងរឿងជាដើម។
គួរបញ្ជាក់ដែរថា ឯតទគ្គកម្មពិភពលោក ចម្លែកថ្មីមួយនេះ បានផ្តល់ឲ្យគាត់ កាលពីថ្ងៃទី ២៩ កញ្ញា កន្លងទៅនេះ។ យ៉ាងណាមិញ គាត់បាន និយាយដោយសើចសប្បាយរីករាយថា ចំនងចំនល់ចិត្ត និងការស្រលាញ់ងុបនឹង រឿង Harry Potter ប្រៀបដូចជា ការប្រទានពរ និង ការដាក់ បណ្តាសារ ពីព្រោះ ប្រាក់ខែជាច្រើន របស់គាត់ បានចំណាយលើ វត្ថុទាំងនោះ ហើយជាចុងក្រោយ គាត់អាច ទទួលបាន លទ្ធផលមកវិញ យ៉ាងអស្ចារ្យ បែបនេះផងដែរ៕
ប្រភព បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!