នារីវ័យក្មេង ត្រូវគេជួល ឲ្យដោះអស់ សំលៀកបំពាក់ សល់តែឈុតក្នុង មកផ្សាយពាណិជ្ជកម្ម ក្នុងទូរថភ្លើង! (វីដេអូ)
ចិន៖ ក្រុមហ៊ុនបោកគក់ ដែលមានទីតាំង នៅក្នុងទីក្រុងសៀងហៃ បានឲ្យស្រីស្អាត ២នាក់ ដោះអស់សំលៀកបំពាក់ សល់តែឈុតក្នុង នៅក្នុងទួរថភ្លើង ដើម្បីផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនខ្លួន ដែលត្រូវបានអ្នកដំណើរ ថតបង្ហោះចូលទៅក្នុង បណ្តាញសង្គម និង ទទួលរងការរិះគន់យ៉ាងខ្លាំង ផងដែរ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារី ២នាក់ដែលដើរបណ្តើរ ដោះសំលៀកបំពាក់បណ្តើរ នៅក្នុងទូរថភ្លើងនោះ ពួកគេកំពុង តែថតផ្សាយ ពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនបោកគក់ Tidy Laundry Co។ ជាមួយគ្នានេះដែរ បន្ទាប់ពីវីដេអូនេះ ត្រូវបានចែកចាយរួចមក ក្រុមហ៊ុនបោកគក់ Tidy Laundry Co ត្រូវបានគេផាកពិន័យ ព្រោះតែលក្ខណៈ នៃការផ្សាយពាណិជ្ជកម្មនេះ បានធ្វើឲ្យរំខាន ដល់សណ្តាប់ធ្នាប់ សាធារណៈ និង គ្មានការអនុញ្ញាត ពីខាងស្ថានីយ៍រថភ្លើងឡើយ។ ប៉ុន្តែក្រុមហ៊ុនបោកគក់ Tidy Laundry Co បាននិយាយវិញថា ពួកគេសុទ្ធតែបាន បង់ប្រាក់ ឲ្យទៅអ្នក ដែលនៅក្នុង ទូរថភ្លើងទាំងអស់ ដែលមាននៅក្នុង ការផ្សាយពាណិជ្ជកម្មនោះ។
យ៉ាងណាមិញ ប៉ូលីសបាននិយាយថា ក្រុមហ៊ុនណាក៏ដោយ ដែលចង់ថត ផ្សាយពាណិជ្ជកម្ម នៅលើទូរថភ្លើង ក្នុងទីក្រុងសៀងហៃ ត្រូវទទួលការអនុញ្ញាត ពីអជ្ញាធរពាក់ព័ន្ធ ជាមុនសិន ហើយការផ្សាយ ពាណិជ្ជកម្មទាំងនោះ មិនត្រូវមានលក្ខណៈ ជះឥទ្ធិពលអាក្រក់ ដល់សង្គមឡើយ៕
ប្រភព៖ Shanghaiist
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!