នារីវ័យក្មេងម្នាក់ ចេះតែស្រកទម្ងន់ ដល់ពេលវះកាត់ ស្រាប់តែឃើញ ដុំសក់ ជិត៤គីឡូ ក្នុងពោះ (វីដេអូ)

 
 

កៀហ្ស៊ីស៊ីស្ថាន៖ មានរឿងចម្លែកមួយ ដែលបានកើតឡើង លើនារីវ័យក្មេងម្នាក់ ព្រោះមានដុំសក់ ជិត៤គីឡូ នៅក្នុងពោះរបស់នាង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ ឈ្មោះ Ayperi  Alekseeva វ័យ១៨ឆ្នាំ មានដុំសក់ យ៉ាងធំមួយ នៅក្នុងពោះរបស់នាង។ ក្រុមគ្រួសារ របស់នាង បានបញ្ចូននាង ទៅកាន់មន្ទីរពេទ្យ ក្រោយពី រូបនាង មានការឈឺចាប់ក្នុងពោះ យ៉ាងខ្លាំង។ ក្រោយពីបាន ថតកាំរស្មីអ៊ិចរួចមក ឃើញថា នៅក្នុងពោះរបស់នាង មានដុំខ្មៅមួយ ត្រង់កន្លែងប្រព័ន្ធរំលាយអាហារ ដូច្នេះពួកគេ ក៏ប្រញាប់វះកាត់ ជាបន្ទាន់តែម្តង។

អ្វីដែលភ្ញាក់ផ្អើលនោះ គេបានរកឃើញ ដុំសក់មួយដុំ ទម្ងន់ជិត ៤គីឡួក្រាម ឯណោះ ពីក្នុងពោះ របស់នាង ដែលអាចនិយាយបានថា ធំជាងទម្ងន់ទារក ទៅទៀត។ គ្រូពេទ្យ បាននិយាយថា "ប្រសិន បើមិនធ្វើការវះកាត់ យកដុំសក់នេះចេញទេ នាងនឹងអាចស្លាប់បាន"។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យ ពោះរបស់នាង មានដុំសក់បែបនេះ ព្រោះតែទម្លាប់ចូលចិត្ត យកសក់មកទំពារលេង ជាញឹកញាប់ របស់នាង។ នាងបានស្រកទម្ងន់ ព្រោះតែក្រពះរបស់នាង មិនអាចទទួល ជាតិអាហារ ចូលបាន ជាពិសេសសូម្បីតែទឹក ក៏នាង មិនអាចផឹកបានដែរ មុនពេល ធ្វើកាត់វះយកដុំសក់នោះចេញ។

យោងតាមអ្នកជំនាញ ខាងវះកាត់ ក្នុងមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Bahadir Bebezov បាននិយាយថា "ដោយសារតែដុំសក់នោះហើយ ទើបធ្វើឲ្យ នាងមិនអាចបរិភោគអាហារ ឬក៏ផឹកទឹកបាន"។ យ៉ាងណាមិញ គាត់បានបន្តថា "ក្រៅពីទម្លាប់អាក្រក់របស់នាង ដែលចូលចិត្ត បរិភោគសក់នោះ រូបរាងខាងក្រៅ និង សុខភាពរបស់នាងវិញ គឺមានលក្ខណៈ ល្អជាធម្មតា"៕


ប្រភព Tomonews


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម