ពេជ្រ សោភា ជម្រុះកូនក្រុម មាស ណារិន ពេលធ្វើមិនបានល្អ
ភ្នំពេញ៖ លោក មាស ណារិន ជាបេក្ខជនម្នាក់ របស់កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The voice cambodia និងជាកូនក្រុមម្នាក់ របស់ កញ្ញា ពេជ្រ សោភា ជាបេក្ខជនម្នាក់ ធ្វើឲ្យគ្រូបង្វឹកទាំងបួន ចុចបង្វិលកៅអីព្រមៗគ្នា ព្រោះតែទឹកដមសំឡេង ស្រវឹងរបស់លោក ។ តែជំរើសចុងក្រោយ លោកត្រូវជ្រើសរើសយក នាង ពេជ្រ សោភា តារាចម្រៀងស្រី ស្ទីលអឺរ៉ុប ទៅវិញ ធ្វើឲ្យ ពេជ្រ សោភា មានមោទនភាពមិនតិចទេ ដោយសារនាង អាចយកឈ្នះ គ្រូបង្វឹកបីអ្នកដទៃ។
ក្នុងចំណោមគ្រូបង្វឹកទាំងបួន ពេជ្រ សោភា ហាក់មានគីឡូស្រាលជាងគេ តែ ណារិន ធ្វើឲ្យនាង មានប្រៀប ជាងគេ ។ ទឹកដមសំឡេងរបស់ ណារិន មានភាពពីរោះប្លែកពីគេ ប៉ុន្តែគួរឲ្យសោកស្ដាយ ដោយសារ ណារិន បានជ្រុះចេញពី កម្មវិធីយ៉ាងសមហេតុផលបំផុត ព្រោះ ណារិន ច្រៀងចាញ់គូ ប្រកួតម្ខាងទៀតដាច់។ ម្យ៉ាងបទហ្នឹងមិនត្រូវ ជាមួយសំឡេងណារិនទេ ។
ទស្សនិកជនជាច្រើន ងឿយឆ្ងល់ថា ហេតុអ្វី ពេជ្រ សោភា មិនរើសបទចម្រៀងឲ្យស៊ីទៅនឹង សំឡេង របស់ណារិន ព្រោះបេក្ខជនម្នាក់នេះ ជាកូនអុកដ៏សំខាន់ ដើម្បីយកទៅប្រកួត ជាមួយគ្រូបង្វឹកដទៃ។ តែមតិមួយចំនួន បាននិយាយថា អាចជាការបំបាក់គ្រូបង្វឹក ដទៃច្រើនជាង ព្រោះ ពេជ្រ សោភា ច្រើនតែចុចតែម្នាក់ឯង រហូតទស្សនិកជនខ្លះ និយាយថា ពេជ្រ សោភា ចុចបង្គ្រប់ចំនួនមនុស្ស ក្នុងក្រុមប៉ុណ្ណោះ ។ ទាំងនេះ ពេជ្រ សោភា បានធ្វើឲ្យឃើញថា នាងមិនបានរើសមនុស្សខុសឡើយ ទស្សនិកជនទេ ដែលមើលមកនាងខុស ។
គ្រូបង្វឹក ពេជ្រ សោភា ធ្លាប់បាននិយាយថា នាងចង់ឲ្យកូនក្រុមរបស់ខ្លួន ចេះច្រៀងច្រើនបែប ច្រើនយ៉ាង មិនមែនចេះ តែមួយបែបនេះទេ ។ ពេលខ្លះបទចម្រៀង អាចស៊ីនឹងសំឡេង តែយើងត្រូវបត់បែន ទៅតាមបទចម្រៀង ត្រូវប្រើស្ទីលរបស់ខ្លួនឯង ។ នេះបញ្ជាក់ថា នាងមិនបានបំបាក់អ្នកណាម្នាក់ទេ តែនាងព្យាយាមសាងសមត្ថភាពបន្ថែម ដល់កូនក្រុមរបស់នាង ដើម្បីភាពសម្បូរបែប នៃការចេះច្រៀង និងដើម្បីទៅប្រកួត ជាមួយគ្រូបង្វឹកដទៃ ។
ចំណែកឯលោក មាស ណារិន ជាអតីតបេក្ខភាព ជ័យលាភី លេខ១ក្នុងកម្មវិធី ពេជ្រកំពុងច្នៃ របស់ ស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហាក់សម្ដែងអារម្មណ៍សោកសៅ យ៉ាងក្រាស់ក្រែង ព្រោះលោកធ្លាប់ តែឈ្នះ ធ្វើឲ្យអ្នកគាំទ្រលោក សប្បាយចិត្ត ។ តែពេលនេះ លោកធ្លាក់យ៉ាងសមគួរបំផុត ព្រោះលោក ច្រៀង មិនបានល្អ ។ លោក ណារិន បាននិយាយថា "ច្រៀងបទរបស់គេ ឬបទ របស់ខ្លួនឯង ក៏ដោយត្រូវចេះ ប្រើស្ទីលខ្លួនឯង ឬបំបែកស្ទីល មិនមែនខំប្រឹងច្រៀង ឲ្យដូចគេទើបល្អទេ ខ្ញុំយល់លក្ខណៈច្រៀង តែខ្ញុំធ្វើមិនបានល្អ សំរាប់ដៃគូរបស់ខ្ញុំ សំឡេងគាត់ មិនត្រូវជាមួយនឹងបទ ទៅប្តីយកបារាំង។
បេក្ខជន មាស ណារិន បន្តថា សំរាប់សំឡេងរបស់អ្នកចម្រៀង ទាំងអស់ មិនអាចច្រៀង បានពីរោះ គ្រប់បទនោះទេ។ លោកសូមជូនពរ បងប្រុស សុខ ចាន់នេ បានឈ្នះវគ្គបន្តបន្ទាប់ទៀត។ នេះចាត់ជាទុកជាបទពិសោធន៍ថ្មី សំរាប់លោកទៅចុះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!