ទណ្ឌិតមានទោស ៥ឆ្នាំម្នាក់កាត់ ចម្រឹងដែក រត់ចេញពីពន្ធនាគារ ផ្អើលទាំងយប់ (មានវីដេអូឃ្លីប)
ខេត្តកំពង់ឆ្នាំង ៖ ទណ្ឌិតពន្ធនាគារ ខេត្តកំពង់ឆ្នាំងម្នាក់ បានកាត់ចម្រឹង បង្អួចដែក រត់ចេញរួចកាលពី ចន្លោះម៉ោង១ ទៅម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ កញ្ញា នៅពន្ធនាគារខេត្ត មានទីតាំងស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បាននិយាយថា ទណ្ឌិតរូបនោះ មានឈ្មោះ អៀ តាល់ អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ទណ្ឌិតរូបនោះ ជាប់ពន្ធនាគារ ពីបទលួចម៉ូតូ ដែលត្រូវបាន នគរបាលចាប់ខ្លួន កាលពីថ្ងៃទី១០ មិនា ២០១១ ពីបទលួចមាន អំពើហិង្សា ហើយត្រូវបាន សាលាដំបូង ខេត្តកំពង់ឆ្នាំង កាត់ទោសដាក់ ពន្ធនាគាកំណត់៥ឆ្នាំ ។ ពីថ្ងៃកាត់ទោស មកដល់ថ្ងៃរត់រួច មានរយៈពេល ២ឆ្នាំ៦ខែ នៅសល់តែ ២ឆ្នាំ៦ខែទៀត ត្រូវបានរួចខ្លួន។ ប្រភពដដែលបន្តថា ជនសង្ស័យរូបនោះ ធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ ពីបទប្លន់ម៉ូតូ តែក្រោយនេះ ខណៈកំពុង ជាប់ពន្ធនាគារ ពីបទលួចម៉ូតូ ក៏លួចការចម្រឹងដែក រត់រួចតែម្តង ។ ប្រភពឱ្យដឹងទៀតថា ចម្រឹងដែកនោះ មានទំហំធំ ប៉ុនមេជើង ដែលត្រូវប្រើរយៈពេល យូរថ្ងៃណាស់ ទើបដាច់ទាំងលើ ទាំងក្រោម ។
លោក ពៅ វុទ្ធី ប្រធានពន្ធនាគារ ខេត្តកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា នៅមុនពេល កើតហេតុ អំឡុងម៉ោងជិត២ រំលងអធ្រាត្រ ខណៈដែលមាន ការប្តូរវេនយាម មន្ត្រីពន្ធនាគារ ៣នាក់ម្តង និងមន្ត្រីល្បាត ក៏ត្រូវចេញល្បាតដែរ ស្រាប់តែបាន ប្រទះឃើញ ទណ្ឌិតឈ្មោះ អៀ តាល់ ឡើងលើ របងពន្ធនាគារ ភ្លាមនោះក៍បាន ស្រែកឆោឡោ នាំគ្នាចេញដេញចាប់ តែទណ្ឌិតខាងលើ បានហក់ចេញផុត ពីរបងពន្ធនាគារ ខេត្តទៅក្រៅ ដោយស្ថានភាព យប់ងងឹតពេក ធ្វើឱ្យទណ្ឌិតខាងលើ រត់គេចខ្លួនបាត់។ ទណ្ឌិតខាងលើនេះ នៅក្នុងបន្ទប់ ឃុំឃាំង(B1)។ លោកបន្តថា ភ្លាមៗនោះដែរ លោកបានរាយការណ៍ ជូនលោកអភិបាលខេត្ត និងលោកអគ្គនាយក នៃនាយកដ្ឋាន ពន្ធនាគារ លោកព្រះរាជអាជ្ញា និងលោកស្នងការ នគបាល ព្រហ្មទណ្ឌខេត្ត។
ប្រភពពីមន្ត្រីពន្ធនាគារម្នាក់ បាននិយាយថា ការដែលរត់រួចនោះ មិនមែនរត់តែម្នាក់ទេ គឺមានបំណង រត់ចេញជាច្រើននាក់ តែដោយសារ មន្ត្រីអនុរក្ស ដែលដើរល្បាតទាន់ ទើបរត់រួចតែម្នាក់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!