វីវរទៀតហើយ! មេរោគមរណៈ អ៊ីបូឡា ពិតជាឆ្លងចូលដល់ ទឹកដី សហរដ្ឋអាមេរិក!

 
 

អាមេរិក៖ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មេរោគមរណៈ អ៊ីបូឡា បានផ្ទុះឡើង មួយករណីហើយ នៅក្នុងទីក្រុង Dallas រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ដែលបានបង្កឲ្យ មានការភ្ញាក់ផ្អើល ក៏ដូចជាការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ បញ្ហាមួយនេះ។

ក្រុមអាជ្ញាធរនៃ មន្ទីរពេទ្យ Health Presbyterian ក្នុងរដ្ឋតិចសាស់ បានអះអាងថា ពិតជាមានអ្នកជំងឺ ដែលកំពុងផ្ទុក មេរោគអ៊ីបូឡា នេះប្រាកដមែន ហើយពេលនេះរូបគេ ត្រូវបានដាក់ឲ្យនៅ កន្លែងដាច់ឆ្ងាយ ពីអ្នកដទៃ និងទទួលការត្រួត ពិនិត្យបន្ថែមទៀត។

ផ្អែកលើការ សន្និដ្ឋានជាជំហានដំបូង បានបញ្ជាក់ថា បុរសម្នាក់ដែល សុំមិនបញ្ចេញ អត្តសញ្ញាណ អាចនឹងមាន ទំនាក់ទំនងជាមួយ អ្នកផ្ទុកមេរោគ អ៊ីបូឡា នៅប្រទេស លីបេរី មុនពេលដែលរូបគេ ធ្វើដំណើរមកកាន់ សហរដ្ឋអាមេរិក កាលពី២សប្តាហ៍មុន។

យ៉ាងណាមិញ ក្រុមអាជ្ញាធរផ្នែក សុខាភិបាលក្នុង រដ្ឋតិចសាស់ កំពុងប្រឹងប្រែង យ៉ាងខ្លាំងទៅលើ ករណីមួយនេះ ហើយពួកគេកំពុង តែយកចិត្តទុកដាក់ ទៅលើអ្នកផ្សេង ដែលបានប្រាស្រ័យទាក់ទង ជាមួយនឹងបុរស ម្នាក់នោះនៅពេល ដែលរូបគេមកដល់ សហរដ្ឋអាមេរិក រួមមានគ្រួសារ និងមិត្តភក្តិ ជាដើម។

នេះគឺជាបញ្ហា ដ៏សំខាន់និង គួរឲ្យព្រួយបារម្ភមួយ ព្រោះថាការសាយភាយ នៃមេរោគមរណៈ មួយនេះហាក់ដូចជា រាងអន់ថយបន្តិច ក្នុងរយៈពេល ចុងក្រោយនេះ តែឥឡូវនេះវា បែរជាផ្ទុះឡើង ក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសអភិវឌ្ឍន៍ និងរីកចម្រើនមួយ ជាមួយនឹងប្រជាជនដ៏ច្រើន ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ប៊ីប៊ីស៊ី



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម