ប្រហុក ពណ៌ ស ក្បុស និងគ្មានរុយ រោម នាំចេញពី វៀតណាម រាប់តោន ជារៀងរាល់ថ្ងៃ ចូលមក កម្ពុជា​ (វីដេអូ)

 
 

ភ្នំពេញ៖ ក្រោយពី មានរឿងទាក់ទង ទៅនឹង ទឹកស៊ុប ផ្ទុកសារជាតិគីមី ដែលអាច រក្សាទុកបាន ពី ១ខែ ទៅ ២ខែ និងនាំចូលពីវៀតណាម កាលពីដើមខែ សីហា ស្របពេលនេះ ក៏មានលេចលឺដំណឹង ប្រហុកត្រីផ្ទក់ ក៏មានជាតិគីមីដូចគ្នា។

ប្រជាពលរដ្ឋខ្មែរ ភ័យខ្លាច បញ្ហាទឹកស៊ុប ផ្ទុកសារជាតិគីមី ដែលប៉ះពាល់ខ្លាំង ដល់សុខភាព (Video inside)

បើយោងទៅតាម អ្នកនិយាយព័ត៌មានពី ស្ថានីយ៍ ទូរទស្សន៍ អប្សរា បានឲ្យដឹងថា ប្រហុកត្រីផ្ទក់ ដែលនាំចូល ពីប្រទេស វៀតណាម ទាំងផ្លូវទឹកក្នុង ស្រុក បុរីជលសា និងផ្លូវគោក ក៏ដូចជា ចូលតាមច្រកអន្ដរជាតិ ភ្នំដិន គឺមានសភាព គគ្រឹកគគ្រេង ខណៈពេលដែល ពុំមាន សមត្ថកិច្ចរូបណា ហ៊ានចេញ ចាត់វិធាន ការណ៍នោះទេ ដោយសារតែ ហេតុផលមួយចំនួន។ ប្រហុកត្រីផ្ទក់ទាំងនោះ គឺនាំចូល រាប់តោន ជារៀងរាល់ថ្ងៃ មកចែកចាយ ក្នុងស្រុក (កម្ពុជា) និង អ្វីដែលចាប់ អារម្មណ៍នោះ គឺប្រហុកទាំងនោះ មាន ពណ៌ស ក្បុស និងមិនមាន រុយរោមនោះទេ ដែលអាចសបញ្ជាក់ថា ប្រហុកទាំងនោះ ប្រហែលជាដាក់ជាតិ គីមីច្រើន ដែលអាចបណ្ដាលឲ្យ មានគ្រោះថ្នាក់ ដល់ជីវិត។

ប្រភព៖ khmetload.com



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម