សម្លាប់មនុស្ស នៅខេត្តបាត់ដំបង រត់គេចខ្លួន ជាង៨ឆ្នាំ ត្រូវចាប់ខ្លួន នៅប៉ោយប៉ែត

 
 

បន្ទាយមានជ័យ ៖  ជនដៃដល់ម្នាក់ ជាប់ពាក់ព័ន្ធ និងអំពើឃាតកម្ម សម្លាប់មនុស្ស នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីឆ្នាំ២០០៦ ហើយរត់គេច សម្ងំលាក់ខ្លួន នៅគ្រប់ទិសទី និងច្រុងក្រោយនៅ ជាយដែនប៉ោយប៉ែត អស់រយះពេល ជាង៨ឆ្នាំ មកនោះ ត្រូវបានចាប់ខ្លួន នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ពីសំណាក់ កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាល ក្រុង ប៉ោយប៉ែត ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែលចាប់ខ្លួន ពីបទសម្លាប់មនុស្ស កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៦ នៅភូមិតាមតន់ ឃុំគារ ស្រុកមោងឫស្សី ខាងលើនេះ មានឈ្មោះ ចក់ កំសត់ ហៅអុល វ៉ាត អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

 មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយធ្វើសកម្មភាព សម្លាប់មនុស្ស ជនដៃដល់រូបនេះ បានរត់គេច ខ្លួនរហូត តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីគេចវេស ពីការប្រឈម មុខច្បាប់ ។ មន្រ្តីនគរបាល បានបញ្ជាក់ ថា ក្រោយមានករណី ឃាតកម្ម ខាងលើនេះរួចមក កម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានធ្វើការស្រាវជ្រាវ តាមចាប់ ជនសង្ស័យ តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៩ ។

តាមរយះដីកា បញ្ជាឲ្យចាប់ខ្លួន ខាងលើនេះ នគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ជេត វណ្ណី ស្នងការរងនគរបាល បានសុំ សហការ ជាមួយនគរបាល ខេត្តបន្ទាយមានជ័យ និងនគរបាល ក្រុង ប៉ោយប៉ែត ដោយមានការឯកភាព ពីតំណាងអយ្យការខេត្តទាំង២ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ ជនសង្ស័យ ក្រោយពីទទួល បានព័ត៌មានស្តីអំពីការ លាក់ខ្លួន នៅក្រុងប៉ោយប៉ែត ។

ក្រោយពីមានកិច្ចសហការ ជាមួយគ្នា នគរបាល ព្រហ្មទណ្ឌ ខេត្តបាត់ដំបង និងនគរបាល ក្រុងប៉ោយប៉ែត បានឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យរូបនេះ នៅសង្កាត់ប៉ោយប៉ែត នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

ជុំវិញការចាប់ខ្លួនខាងលើនេះ លោក ជេត វណ្ណី ស្នងការរងនគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ យ៉ាងខ្លីថា ជននេះពិតជាត្រូវ បានចាប់ ខ្លួនមែន ពីបទឃាតកម្មគិត ទុកជាមុន នៅស្រុក មោងឫស្សី កាលពីឆ្នាំ២០០៦ កន្លងទៅ ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ក្រោយការ ឃាត់ខ្លួន ជនសង្ស័យ ត្រូវបានប្រគល់ជូននគរបាល ខេត្តបាត់ដំបង ដែលជាម្ចាស់ករណី យកទៅចាត់ការតាមផ្លូវច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម