វ៉ាង ស្រីណូ ប្រកាសវិលចូល សិល្បៈជាថ្មី ក្រោយបាត់មុខជាង៤ឆ្នាំ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងស្រី ដែលមានសម្រស់ លេចធ្លោ និងសម្បូរ ដោយរឿងអាស្រូវ នាង វ៉ាង ស្រីណូ បានប្រកាសវិល កាន់អាជីពសិល្បៈ ជាថ្មីឡើងវិញ បន្ទាប់ពីនាង បានខកខាន និងបាត់វត្តមាន ពីសិល្បៈអស់ រយៈពេលជាង៤ឆ្នាំ មកនេះ ក្រោមរលក ព័ត៌មានដ៏ចាក់ស្រះ។
វ៉ាង ស្រីណូ បានបាត់វត្តមាន ពីការអាជីពសម្តែង តាំងពីអំឡុង ឆ្នាំ២០១០ បន្ទាប់ពីតារារូបនេះ បានទទួលរង នូវព្យុះភ្លៀង ព័ត៌មានដ៏រសើប ជាច្រើន ខណៈពេលដែល តារារូបនេះ ហាក់ប្រកាន់ខ្លួន ឆ្មើងមិនស្វាគមន៍ កាមេរ៉ារបស់ អ្នកសារព័ត៌មាន ផងនោះ។ ក្នុងជីវិតជា អ្នកសិល្បៈ វ៉ាង ស្រីណូ បានឆ្លងកាត់ នូវព័ត៌មាន មិនល្អជាច្រើន ដែលនាងបាន ពុះពារលាងសម្អាត ប៉ុន្តែយ៉ាងណាក៏ដោយ លុះដល់នាង បោះមួយជំហានថយ ពីសិល្បៈទៅហើយ នាងនៅតែបន្ត តាមព្យាបាទដោយ ព័ត៌មានចចាមអារ៉ាម ជាច្រើនទៀត ដូចជាការមាន ទំនាក់ទំនងស្នេហា លួចលាក់ ជាមួយមន្ត្រីធំ ការសម្ងំលាក់មុខ ដោយសារមានផ្ទៃពោះ និងចុងក្រោយ ការកើតមហារីក។
ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ វ៉ាង ស្រីណូ ហាក់សម្តែងកាយវិកា បន្ទាបខ្លួនឡើងវិញ និងទទួលរាក់ទាក់ ពីអ្នកសារព័ត៌មាន និងហ៊ានចេញមុខ បកស្រាយនូវ បញ្ហានានា ដែលពាក់ព័ន្ធ ទៅនឹងពាក្យ ចចាមអារ៉ាមពី ជីវិតឯកជនរបស់នាង ដើម្បីជាការជម្រះ នូវមន្ទិលសង្ស័យ ទាំងឡាយកុំឲ្យ វាក្លាយទៅជា ជំងឺមហារីក កាន់តែធំ។
ដោយឡែកអ្វីដែលធ្វើឲ្យ គេមានការភ្ញាក់ផ្អើល ជាថ្មីឡើងវិញនោះ កាលពីពេលថ្មីៗនេះ វ៉ាង ស្រីណូ បានប្រកាសជា សាធារណៈតាម Facebook Page របស់ខ្លួន ប្រាប់ពីការវិលមក កាន់សង្វៀនសម្តែង ជាថ្មីឡើងវិញ ខណៈពេលដែល ទស្សនិកជន មួយចំនួនតែងតែ យល់ឃើញថា នាងទំនងជានឹង មិនមកប្រឡូកប្រឡាក់ ក្នុងសិល្បៈជាថ្មី ឡើងវិញឡើយ ដោយសារតែនាង កំពុងតែសោយសុខ ក្នុងគំនរទ្រព្យសម្បត្តិ ទៅហើយនោះ។
ក្នុងគណនេយ្យហ្វេស វ៉ាង ស្រីណូ បានសសេរថា ជំរាបសួរដល់បណ្តា ហ្វ្រេនរបស់នាងខ្ញុំ ជាពិសេសគឺ បងបងផលិតករ ឲ្យបានដឹងថា នាងខ្ញុំ ស្រីណូ បានបង្ហាញខ្លួន នៅលើវិថីចាស់ ដែលនាងខ្ញុំបាន សម្រាកជាយូរហើយ គិតចាប់ពីឆ្នាំ២០១០ មកទល់ពេលនេះ ហើយមិនយូរទេ គឺនាងខ្ញុំកំពុង ពិចារណានូវខ្សែ រឿងភាគរបស់ CTN ដែលលទ្ធផល នឹងវិជ្ជមាននៅ ពេលខាងមុខនេះ នឹងមានការរៀបចំ ធ្វើសន្និសីទកាសែត និងសែនក្រុងពាលី ផងដែរ។ នាងខ្ញុំក៏សង្ឃឹមថា បងប្អូននឹងគាំទ្រ ដល់រូបនាងខ្ញុំ ដែលខ្សែរឿងរបស់ CTN ខាងមុខនេះ និងធ្វើឲ្យបងប្អូន ប្លែកភ្នែក ប្លែកអារម្មណ៍ ហើយនឹងចាប់ផ្តើម ការថតនៅដើមខែមករា ២០១៥ នេះហើយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!