យក់ ឋិតរដ្ឋា ពពោះកូនក្នុងផ្ទៃបីខែ
ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក យក់ ឋិតរដ្ឋា បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលមិនតិចទេ នៅពេល នាងលេចមុខជាទីប្រឹក្សា របស់ កម្មវិធី The Voice Cambodia ដែលត្រូវបានអញ្ចើញដោយ លោក ឆន សុវណ្ណរាជ ។ យក់ ឋិតរដ្ឋា បានបំពេញតួនាទី ល្អឥតខ្ចោះ ក្នុងនាមជាអ្នកផ្ដល់ដំបូន្មាន ក្នុងការប្រើប្រាស់ សំឡេង និងបច្ចេកទេស ក្នុងការច្រៀង ឲ្យមានភាពពីរោះឡើង គេចាប់អារម្មណ៍ថា សំឡេង ក្នុងការ និយាយ របស់អ្នកនាង ហាក់ពីរោះគួរឲ្យចង់ស្ដាប់ ព្រោះតារាចម្រៀង ពេលខ្លះ សំឡេងច្រៀងពីរោះ តែសំឡេងនិយាយ មិនសូវ ពីរោះទេ ។
ប្រភពកៀកកិតបំផុត នឹងអ្នកនាង យក់ ឋិតរដ្ឋា បាននិយាយប្រាប់គេហទំព័រ LookingTODAY មិនបាច់ ឆ្ងល់អ្វី ច្រើនទេ មនុស្សមានផ្ទៃ ពោះឡើង គីឡូជារឿងធម្មតាទៅហើយ ព្រោះមានមនុស្ស ម្នាក់ ទៀត នៅក្នុងពោះរឿងអីមិនធាត់នោះ ។ ប្រភពដដែល បានបន្តថា អ្នកនាង យក់ ឋិតរដ្ឋា មានកូន ក្នុងផ្ទៃ ប្រមាណជាបីខែហើយ តែមិនទាន់ប្រាប់ ដល់អ្នកសារព័ត៌មានទេ ព្រោះមិនចង់ អោយខ្ចរខ្ចាយច្រើន ។
ជារឿងដ៏ល្អមួយ ព្រោះអ្នកនាង យក់ ឋិតរដ្ឋា មានកូនប្រុសមួយ អាយុ៦ឆ្នាំហើយ ល្មមអាចមានកូន មួយទៀត ដើម្បីបន្ថែមភាពអ៊ូអរ ក្នុង ក្រុមគ្រួសារ ព្រោះក្រុម គ្រួសារ អ្នកនាង យក់ ឋិតរដ្ឋា ជាក្រុមគ្រួសារមួយ ដែលស្រលាញ់គ្នាបំផុតក្នុងគ្រួសារ អាចជាក្រុមគ្រួសារគំរូ ដល់មហាជន ផងដែរ ព្រោះក្រុមគ្រួសារអ្នកនាង ប្រកបអាជីវកម្ម រួមគ្នា ដោយមិនមានការ ច្រណែនឈ្នានីសគ្នាឡើយ។
សម្រាប់គំរោង យកកូនម្នាក់ទៀតនេះ អ្នកនាង យក់ ឋិតរដ្ឋា ហាក់មានយូរណាស់ហើយ ទើបតែ បានសម្រេចនៅពេលនេះ ។ សម្រាប់ការ សម្រាលកូន គេមិនទាន់ដឹងថា អ្នកនាងសម្រេចថា នឹងសម្រាលនៅទីណា នៅឡើយទេ គេហទំព័រ LookingTODAY នឹងព្យាយាម ទាក់ទង អ្នកនាង ដើម្បីបំភ្លឺនៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!