មិនគួរឲ្យជឿ! បងប្អូនភ្លោះប្រុស ២នាក់ ដាំបានផ្លែល្ពៅ មានទំងន់ ធ្ងន់បំផុត បំបែកឯតទគ្គកម្ម!
អង់គ្លេស៖ បុរសជាបងប្អូនភ្លោះ២នាក់បាន បំបែកកំណត់ត្រានៅអង់គ្លេស ដោយសារពួកគេបាន ដាំផ្លែល្ពៅដែលមានទំងន់រហូតដល់ ៧២៦ គីឡូក្រាមឯណោះ។ បុរសកូនភ្លោះបងមានឈ្មោះ Ian និងប្អូនរបស់គាត់ មានឈ្មោះថា Stuart Paton អាយុ៥៣ ឆ្នាំ ធ្លាប់ជាប់ឯតទគ្គកម្ម ម្តងរួចមកហើយ ដោយសារតែ ការដាំផ្លែល្ពៅយក្សនេះ ក៏ប៉ុន្តែកំណត់ត្រារបស់ពួកគេ ត្រូវបានបំបែក ដោយបុរសម្នាក់ កាលពីឆ្នាំមុន ដោយ បុរស នោះដាំបានផ្លែល្ពៅទំងន់ ៦៨៩ គីឡូក្រាម។
តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងល្ពៅទំងន់ ៧២៦ គីឡូក្រាមនៅឆ្នាំនេះ បានជួយឲ្យពួកគេ បំបែកកំណត់ត្រាសារជាថ្មីទៀត ហើយនៅ ឆ្នាំ្កក្រោយ លោក Stuart Paton ដែលជាប្អូនរំពឹងថា គាត់នឹងអាចដាំល្ពៅឲ្យមានទំងន់ធ្ងន់ជាងនេះទៀត ពោលគឺ ៩២១ គីឡូក្រាម។
បងប្អូនភ្លោះ ទាំង២នាក់នេះ បានដាំល្ពៅយក្សនេះ នៅក្នុងសួនច្បារ ដំនាំតូចមួយ ក្នុងផ្ទះរបស់ពួកគេនៅ តំបន់ Pennington តែប៉ុណ្ណោះ ហើយ ការចាប់ផ្តើមដាំគឺកាលពីខែ មេសាកន្លងទៅ ដោយប្រើ រយៈ ពេលត្រឹម ៥ខែប៉ុណ្ណោះ ល្ពៅរបស់ពួកគេ អាចមានទំងន់រហូតដល់ ៧២៦ គីឡូក្រាម។ កាលពីឆ្នាំ ២០០៨ ល្ពៅរបស់ Ian និង Stuart Paton បានឈ្នះកំណត់ត្រា ជាល្ពៅយក្សនៅអ៊ឺរ៉ុប ដែលមានទំងន់ ធ្ងន់ ជាង កូនរថយន្តមួយ (Mini-Car)។
គូសបញ្ជាក់ផងដែរថា នៅប្រទេសអង់គ្លេស គេតែងតែប្រារព្ធពិធីប្រកួត ការដាំផ្លែល្ពៅ បានធំជាងគេ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះការ ប្រកួត នឹង ប្រារព្ធឡើងនៅថ្ងៃទី១១ ខែតុលាខាងមុខនេះនៅ ឧទ្យាន Royal Victoria Country នៅទីក្រុង Hampshire។ គូប្រជែងដ៏ធំរបស់ បងប្អូន ភ្លោះ ទាំង២នាក់ គឺ លោក Mark Baggs ជាកសិករមកពីតំបន់ Dorset ដែលឈ្នះឯតទគ្គកម្ម កាលពីឆ្នាំមុន៕
ប្រភព៖ បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!