ផឹក​ស៊ី​ស្រវឹង​ប្រចណ្ឌ​ប្រពន្ធ​ពេក​យក​ដែក​ចាក់​ឱ្យ​របួស​ធ្ងន់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន

 
 

ខេត្តតាកែវ ៖ បុរសម្នាក់ ត្រូវប្រពន្ធ ប្តឹងប៉ូលិស ឱ្យចាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៩ កញ្ញា ២០១៤ នៅភូមិជើងកួន ឃុំសូភី ស្រុកបាទី ពីបទប្រើអំពើហិង្សា យកដែកចាក់ប្រពន្ធ បន្ទាប់ពីផឹកស៊ីស្រវឹង ប្រចណ្ឌប្រពន្ធ ដែលនិយាយលេងសើច ជាមួយបុរស ក្នុងភូមិ។

លោកង៉ាន់ សារី អធិការប៉ូលិស ស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យ ដែលចាក់ប្រពន្ធ ឈ្មោះ សាក់ សល់ អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ សូត្រ ស្រីមុំ អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។

លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្តី បានទៅផឹកស៊ី ជាមួយមិត្តភក្តិ រស់នៅក្នុងភូមិ ជាមួយគ្នា នៅពេលត្រឡប់ ចូលផ្ទះវិញ ស្រវឹងជោក ក៏ជេរប្រពន្ធ និងចោទប្រពន្ធថា មានប្រុសថ្មី ក្បត់រូបគេ និងបានឈ្មោះប្រកែកគ្នា យ៉ាងខ្លាំង ពេលនោះ ជនសង្ស័យ ក៏បានទាញយក ដែកបំពង់ទីប ដែលមានមុខស្រួច ចាក់ទៅ លើប្រពន្ធ ចំនួន២កន្លែង គឺចំក្រោមដោះខាងស្តាំ និងត្រង់បោះដៃផុត មួយកន្លែង រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក៕

ជនបង្កហិង្សាលើប្រពន្ធ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម