នារីវ័យក្មេង រូបស្រស់ កើតមក យកទាំងស្អាត ទាំងឆ្លាត និង បច្ចុប្បន្ន ជាសាស្រ្តាចារ្យ ថែមទៀត! (មានវីដេអូ)
ថៃ៖ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ដែលរូបនាង ជាតារាម៉ូដែល តារាសម្តែង និងជាសាស្រ្តាចារ្យ ម្នាក់ នៅក្នុងសាកលវិទ្យាល័យផងដែរ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់នោះ ឈ្មោះ Bebe អាយុ២៦ឆ្នាំ បានចូលបង្រៀន នៅសាកលវិទ្យាល័យ ABAC ចាប់តាំង ពីខែ សីហា បន្ទាប់ពីរូបនាង បានបញ្ចប់ថ្នាក់ អនុបណ្ឌិតរួចមក។
ក្នុងនោះដែរ នាងក៏បាននិយាយថា «មួយសប្តាហ៍មាន ៧ថ្ងៃ ខ្ញុំចំណាយពេល៣ថ្ងៃ សម្រាប់ដើរថតរឿង រឺក៏ បង្ហាញម៉ូតជាដើម ៣ថ្ងៃ ខ្ញុំរៀបចំ មេរៀនសម្រាប់បង្រៀន និងមួយថ្ងៃទៀត ខ្ញុំចូលបង្រៀន»។
នាងក៏បានបន្តថា «ការជោគជ័យនៅពេលខ្ញុំ ជាសិស្ស គឺវាអាចជួយខ្ញុំ ឲ្យក្លាយជា គ្រូបង្រៀន ដ៏ប្រសើរម្នាក់ ដូចក្នុងពេលបច្ចុប្បន្ននេះ។ សព្វថ្ងៃ ខ្ញុំអាច មានឱកាសក្នុងការ បង្រៀន និងអាច ចែករំលែក នូវចំនេះដឹងដែល ខ្ញុំមាន ឲ្យទៅសិស្សដទៃទៀតបាន»។
បន្ថែមពីនេះទៅទៀត កាលពី១០ឆ្នាំមុន នាងក៏ធ្លាប់បានថតដាក់ ទស្សនាវដ្តី "Ice" ដែរ ហើយនៅពេលនោះ នាងបានស្លៀក សំលៀកបំពាក់ បែបក្មេងជំទង់ គួរឲ្យស្រលាញ់ខ្លាំងណាស់។
មិនតែប៉ុណ្ណោះ បន្ទាប់ពីចប់ម៉ោងបង្រៀន របស់នាង ក៏មានសិស្សមួយចំនួន បានសុំនាង ថតរូបជាមួយផងដែរ។ ជាពិសេស មានសិស្ស ជាច្រើន បាននិយាយថា៖
«នាងមានសម្រស់ស្អាត»
«ការបង្រៀនរបស់នាង ពិតជាល្អ និង ភាសាអង់គ្លេសរបស់នាង ក៏មានលក្ខណៈច្បាស់ ដែលធ្វើឲ្យ សិស្សអាចយល់បាន»
ចុះចំនែកប្រិយមិត្តវិញ គិតយ៉ាងណាដែរ បើមានគ្រូបង្រៀន ស្រស់ស្អាតបែបនេះ ប្រហែលជាអ្នក នឹងមិនងងុយគេង ឬក៏ មិនចុចទូរស័ព្ទ នៅម៉ោង រៀន ទៀតទេ?
aaaaaaaaaa
ប្រភព bangkok Coconut
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!