បុរសកំសត់ស្នេហ៍! សារភាពស្នេហ៍ តែនាងមិនទទួល លុតជង្គង់អោប ជើងជាប់ មិនខ្លាចខ្មាសគេ

 
 

ចិន ៖ តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះចូល ក្នុងបណ្តាញសង្គម បង្ហាញពី បុរសវ័យក្មេងម្នាក់ បានសារភាពស្នេហ៍ នារីវ័យក្មេងម្នាក់ ដោយលុតជង្គង់ អោបជើងនាងយ៉ាងជាប់ បានធ្វើឲ្យអ្នកនិយមលេងអ៊ិណធើណែត មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពទាំងច្រើនសន្លឹកនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណែត ជាច្រើននាំគ្នាចោទសំនូរថា តើនារីវ័យក្មេងរូបនេះ មានតម្លៃដល់ថ្នាក់ណា ដែលធ្វើឲ្យបុរស ម្នាក់នេះ លុតជង្គង់ អោបជើងនាង នៅទីសារធារណៈ ដោយមិនខ្លាចបាត់បង់កិត្តយស ជាបុរស យ៉ាងដូច្នេះ ដែលទីតាំងស្ថិតនៅ ខាងក្រៅរោងចក្រ កុំព្យូទ័រ Quanta ទីក្រុងសៀងហៃ ។

មិនតែប៉ុណ្ណោះទេ បុរសម្នាក់នេះ ក៏បានកាន់ផ្កា មួយបាច់ដ៏ស្រស់ស្អាត ដើម្បីទុកឲ្យនារីជាទីស្រលាញ់ ក្នុងពេល សារភាពស្នេហ៍ផងដែរ ប៉ុន្តែ គួរឲ្យសោកស្តាយ ផ្កាមួយបាច់នោះ ត្រូវនាងបោះចោលទៅលើដី ភ្លាមៗតែម្តង។

គេក៏បានឃើញទៀតថា ក្រោយពីបាន បោះផ្កាចោលហើយ នាងក៏ព្យាយាមដើរចេញ ប៉ុន្តែបុរសម្នាក់នេះ នៅតែអោបជើងនាងជាប់ មិនឲ្យទៅណា ធ្វើឲ្យនាង ជំពប់ជើងដួលទៅនឹងដីតែម្តង៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដែអូទាំងអស់គ្នា ៖



ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ Shanghaiist


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម