ខ្លាំងមែន! លោកយាយ វ័យ៩៦ឆ្នាំ ទៅហើយ នៅមានកម្លាំង អាចបង្ហាត់ យូហ្គា បានយ៉ាងល្អទៀត (វីដេអូ)

 
 

អាមេរិក៖  វាជារឿងគួរឲ្យ ភ្ញាក់ផ្អើលមួយ ដែលមានលោកយាយវ័យ៩៦ឆ្នាំ អាចនៅមានកម្លាំង ក្នុងការបង្រៀន មនុស្សដទៃទៀត ឲ្យហាត់ យូហ្គា( Yoga)បាន។

ចំពោះលោកយាយម្នាក់នោះ ឈ្មោះTar Porchon Lynch អាយុ៩៦ឆ្នាំ គាត់ជា គ្រូបង្រៀន  ខាងយូហ្គា ដែលធ្វើឲ្យមនុស្សជាច្រើន មិននឹកស្មាន ដល់ថា គាត់អាច ធ្វើបែបនេះបាន នោះទេ។

ជារៀងរាល់ថ្ងៃ លោកយាយ Lynch បានចាប់ផ្តើម បើកថ្នាក់បង្រៀន នៅម៉ោង៥ព្រឹក ហើយមានសិស្ស ជាច្រើន ក៏បានចូលមកហាត់ យូហ្គា និងស្វែងយល់ ពីទ្រឹស្តីសំខាន់ៗ ពីគាត់ផងដែរ។ អ្វីដែលគួរ ឲ្យភ្ញាក់ផ្អើលនោះ គឺគាត់ អាចបង្រៀន មនុស្សជាច្រើន ឲ្យចេះហាត់ យូហ្គានេះ ដល់ចំណុចពិបាកៗ បានថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ម្តាយរបស់គាត់ ជាជនជាតិ ឥណ្ឌា និងឪពុករបស់គាត់ ជាជនជាតិ បារាំង ប៉ុន្តែសព្វថ្ងៃនេះ គាត់ រស់នៅ ទីក្រុងញូវយ៉ក ប្រទេសអាមេរិក។

បន្ថែមពីនេះទៅទៅទៀត គាត់បានអនុវត្ត ការហាត់យូហ្គានេះ ជាង៦៥ឆ្នាំ មកហើយ។ គាត់តែងតែ ថែរក្សាសុខភាពរបស់គាត់ ឲ្យនៅរឹងមាំ ជាមួយនឹង ការទទួលទាន អាហារត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ លោកយាយ ជាស្រ្តីម្នាក់ដ៏ស្រស់ស្អាតម្នាក់ ដែលមានកម្ពស់១៦៥ សង់ទីម៉ែត្រ និងទម្ងន់ ត្រឹមតែ ៤៦គីឡូតែប៉ុណ្ណោះ៕



តោះទស្សនាសកម្មភាព លោកយាយ ហាត់យូហ្កាទាំងអស់គ្នា៖


ប្រភព Yourjewish


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម