ខឹងនឹងស្រីម្នាក់ មកដេកកណ្តាលផ្លូវ ឲ្យរថយន្តកិន ត្រូវរថយន្តកិនស្លាប់ ដូចបំណងមែន!
សឹង្ហបុរី៖ បុរសវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានរថយន្តតាក់ស៊ី មួយគ្រឿង កិនស្លាប់ បន្ទាប់ពីបានមកដេក នៅកណ្តាលផ្លូវ Jalan Sultan ស្ថិតក្នុងប្រទេសសឹង្ហបុរី កាលពីវេលា ម៉ោង៣ព្រឹកព្រលឹម ថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះថា Zainudin។ មុនពេលកើតហេតុ គាត់បានខឹង នឹងស្រីម្នាក់ (មិនត្រូវបាន ស្គាល់អត្តសញ្ញាណ) ហើយក៏បានដើរ និងដេក នៅកណ្តាលផ្លូវថ្នល់ ឲ្យរថយន្តកិន ដើម្បីបញ្ចប់ជីវិតនេះ។
ជាមួយគ្នានេះដែរ មានរថយន្តតាក់ស៊ីមួយគ្រឿង ដែលបើកបរ នៅលើផ្លូវនោះ បានបើកមកបុក និងកិន រួចអូសជនរងគ្រោះ ប្រមាណជា ២០ម៉ែត្រ ទើបរថយន្តឈប់។
លោក Goh ជាអ្នកបើកបររថយន្តតាក់ស៊ី បង្កហេតុ បានបើកបរ ក្នុងល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង មិនអាចចាប់ហ្វ្រាំង ទាន់ពេលវេលា មុនពេលប្រទះឃើញ ជនរងគ្រោះ ទើបបណ្តាលឲ្យបុក ជនរងគ្រោះតែម្តង។
យ៉ាងណាមិញ អ្នកដំណើរ វ័យ៦០ឆ្នាំម្នាក់ ដែលកំពុងជិះ នៅក្នុងរថយន្តតាក់ស៊ី មិនបានដឹងថា រថយន្តតាក់ស៊ី ដែលខ្លួនកំពុងតែជិះ បានបុកត្រូវជនរងគ្រោះឡើយ ហើយបានសួរតៃកុងរថយន្តថា “ហេតុអ្វីបានជាឈប់?” ទៀងផង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយមានឈាមហូរ ចេញពីខ្លួន យ៉ាងច្រើន ដាបពេញផ្លូវតែម្តង។ រីឯលោក Goh ដែលជាអ្នកបើកបរ រថយន្តបង្កហេតុ បានរាយការណ៏ ទៅប៉ូលីស និងបានប្រាប់ អ្នកយកព័ត៌មាន ថា គាត់ធ្វើជាអ្នក បើកតាក់ស៊ី អស់រយៈពេល ២១ឆ្នាំមកហើយ ហើយនេះ ជាលើកទី១ហើយ ដែលគាត់ជួបបញ្ហា គ្រោះថ្នាក់ចរាចរនេះ៕
ប្រភព ៖ សឹង្ហបុរី
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!