ក្មួយថ្លៃកាប់មាថ្លៃ មួយកាំបិតប័ុង តោ ចំសៀតផ្កា ហូរឈាមស្រោចខ្លួន បន្ទាប់ពីមានជម្លោះ ពាក្យសម្តីគ្នា មួយប្រាវ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវក្មួយថ្លៃ កាប់មួយកាំបិតប័ុងតោ ចំសៀតផ្កា ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ បន្ទាប់ពីមាន ជម្លោះពាក្យសម្តី គ្នាមួយប្រាវ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅក្នុងហាលក់ ចាប់ហួយ និងការហ្វេ ស្ថិតនៅ ផ្ទះលេខ៤៩Eo ផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យជាក្មួយថ្លៃ ឈ្មោះ ធឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ចំណែកជនរងគ្រោះ ជាមាថ្លៃឈ្មោះ ស សុខុន អាយុ៥៣ឆ្នាំ មុខរបររត់រឺុម៉កម៉ូតូ ។ ទាំងពីរនាក់រស់នៅ កន្លែងកើតហេតុ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ស្រវឹងស្រាបាន មកដល់ក្នុងហាង លក់ចាប់ហួយ និងការហ្វេ របស់បុរស ជាក្មួយថ្លៃ (ជនសង្ស័យ) ហើយបាន និយាយឌៀមដាម ដាក់ក្មួយថ្លៃ ធ្វើឱ្យក្មួយថ្លៃ ទ្រាំមិនបានក៏ និយាយឌៀមដាម ដាក់ទៅវិញ រហូតបង្កទៅជា ជម្លោះពាក្យសម្តី កាន់តែខ្លាំង ហើយបុរសជាក្មួយថ្លៃ បានទាញ កាំបិតប័ុងតោ កាប់ប្រហារ ទៅលើមាថ្លៃ មួយកាំបិតចំ សៀតផ្កាហូរ ឈាមស្រោចខ្លួន របួសធ្ងន់ ។ បន្ទាប់ពីកាប់ប្រហារ ទៅលើមាថ្លៃ ហើយនោះ បុរសសង្ស័យ ក៏បានរត់គេចខ្លួន បាត់ស្រមោល ធ្វើឱ្យបុរសជាមាថ្លៃ ដែលរងរបួស ហូរឈាមស្រោចខ្លួន ខឹងក្តៅក្រហាយ ក៏ចាប់ទាញ សម្ភាររបស់ក្មួយថ្លៃ ដែលមាននៅក្នុងហាង លើកបោកកំទេច ចោលតែម្តង ។ តាមប្រភពព័ត៌មាន បានបន្តឱ្យដឹងថា រវាងក្មួយថ្លៃ និងមាថ្លៃមួយគូនេះ គឺមានទំនាស់គ្នា រយៈពេលមួយឆ្នាំ មកហើយ ដោយក្មួយថ្លៃ ខឹងនឹងមាថ្លៃ ថាឱ្យតែស្រវឹង មករករឿង ក្នុងហាងរបស់ខ្លួន ហើយយកបារីជក់ មិនដែលសងលុយ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅ មន្ទីរពេទ្យកាលម៉ែត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!