ជនសង្ស័យ គាស់ផ្ទះប្រជាពលរដ្ឋ ម្នាក់ ត្រូវក្មួយម្ចាស់ផ្ទះឃើញទាន់ ដេញវាយរបួសធ្ងន់

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យគាស់ ផ្ទះប្រជាពលរដ្ឋម្នាក់ ត្រូវបានម្ចាស់ផ្ទះ ទាន់ដេញចាប់បាន វាយរងរបួសធ្ងន់ ហើយយកអាវ ចងស្លាបសេក ប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៤ នៅចំណុច ផ្ទះលេខ៣២E1 ក្រុមទី៣ ភូមិ៧ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ សុខ វី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅម្តុំ វត្តបុទុម សង្កាត់ចតុមុខ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេល កើតហេតុ គឺក្មួយប្រុសម្ចាស់ផ្ទះ បានចុុះពីលើផ្ទះ គឺឃើញជនសង្ស័យ កំពុងគាស់ទ្វារ កញ្ចក់ផ្ទះរបស់ ម្តាយមីងនៅជាន់ទី១ ហើយក៏បាន ស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យ ក៏យកកាំបិតបំរុង ចាក់ក្មួយម្ចាស់ផ្ទះ ។ ប៉ុន្តែចាក់មិនត្រូវ ជនសង្ស័យក៏បាន រត់ចុះទៅក្រោមផ្ទះ គេចខ្លួន ក៏មានការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ ក្បែរខាងសហការគ្នា ដេញចាប់បាន ជនសង្ស័យនៅ ផ្លូវលេខ១៤៨ កែងផ្លូវលេខ១៥ ហើយនាំគ្នា ស្វាគមន៍ជនសង្ស័យ ម្នាក់មួយដៃ ម្នាក់មួយជើង របួសធ្ងន់រួចយក អាវចងដៃស្លាបសេក ប្រគល់ទៅឱ្យ សមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ ផ្សារកណ្តាល បានបញ្ជូន ជនសង្ស័យ ទៅព្យាបាល ព្រោះជនសង្ស័យ របួសធ្ងន់ ចំណែកម្ចាស់ផ្ទះ បានទៅដាក់ ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារ កណ្តាលមួយ។ ជនសង្ស័យ ពេលព្យាបាលជា និងត្រូវនាំខ្លួន មកកាន់ប៉ុស្តិ៍ប៉ូលិស សាកសួរ និងកសាងសំណុំរឿង ទៅតាមនិតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម